ជីវិតស្រ្តីពេស្យាដ៏កំសត់ម្នាក់នៅប្រទេសជប៉ុន!
ស្រ្តី Geisha ដើរតែលតោលតាមដងផ្លូវ Yokohama អស់រយៈពេល ៤០ ឆ្នាំរង់ចាំមនុស្សម្នាក់ដែលមិនត្រឡប់មកវិញ។ស្រ្តីម្នាក់ឈ្មោះ Mary រាល់ថ្ងៃនាងតុបតែងខ្លួនបន្តការងាររបស់នាងធ្វើជាស្រីពេស្យា “Geisha” ម្នាក់។
នៅឆ្នាំ ១៩៤៦ Mary ពីស្រ្តីធម្មតាម្នាក់បានក្លាយជាស្រីពេស្យាបម្រើកងទ័ពអាមេរិកដែលជ្រកកោននៅក្នុងប្រទេសជប៉ុននាសម័យនោះ។ កាលពីក្មេង Mary មានមុខមាត់ស្រស់ស្អាត នាងចេះលេងព្យាណូ សរសេរអក្សរផ្ចង់ ចេះភាសាអង់គ្លេស ប៉ុន្តែគ្មាននរណាស្គាល់ឈ្មោះពិតរបស់នាងទេ គ្រាន់តែដឹងថានាងគឺជាអតីតស្រីស្អាត។រហូតដល់ថ្ងៃមួយនាងស្រលាញ់មន្រ្តីអាមេរិកម្នាក់រួចទៅតាមគាត់ដល់ទីក្រុង Yokosuka ។
នៅឆ្នាំ ១៩៥៤ ពេលនោះនាងមានអាយុ ៣៣ ឆ្នាំសម្រស់នៅតែស្អាត ស្លៀកពាក់តាមបែបអឺរ៉ុប។ ឆ្នាំ ១៩៦១ គាត់មានអាយុ ៤០ ឆ្នាំរស់នៅក្នុងទីក្រុង Yokohama មិនដូចជាស្រ្តីលក់ខ្លួនផ្សេងទៀតទេ គាត់ស្លៀកពាក់សុិចសុី។ នៅចំពោះមុខមនុស្សគ្រប់គ្នាគាត់ក្រអឺតក្រទម ស្លៀកពាក់ដូចជាមហាក្សត្រីអភិជន មានចិត្តអំនួត ប៉ុន្តែពេលជួបនរណាម្នាក់គាត់តែងតែគួរសមនិយាយរកគេ។
នៅពេលនោះមន្រ្តីអាមេរិកម្នាក់ដែលគាត់ស្រលាញ់ត្រូវត្រឡប់ទៅស្រុកវិញ គាត់ជូនដំណើរ ហើយរត់តាមរថភ្លើងមួយសន្ទុះ ក្រោយពេលរថភ្លើងឃ្លាតទៅឆ្ងាយគាត់សញ្ចឹងឈរច្រៀងធ្វើអោយមនុស្សជាច្រើនឈរស្តាប់ ទិដ្ឋភាពពេលនោះពិតជាសោកសៅ តាំងពីពេលនោះមក Mary ដើរតែលតោលតាមដងផ្លូវ Yokohama ។ ព្រោះតែមន្រ្តីអាមេរិករូបនេះសន្យាថានឹងត្រឡប់មករកនាង ហូតដល់ឆ្នាំ ១៩៨០ Negishiya ត្រូវភ្លើងឆេះអស់កងទ័ពកាន់កាប់ចេញបញ្ជាដកថយត្រឡប់ទៅប្រទេសវិញ ពេលនោះគាត់អាយុ ៥៩ ឆ្នាំ។
សព្វថ្ងៃគាត់ចាស់ហើយមិនអាចទទួលភ្ញៀវ គ្មានផ្ទះសំបែង ប៉ុន្តែគាត់នៅតែមិនចាកចេញ ដើរតែលតោលតាមដងផ្លូវនៅ Yokohama ។ ពីមួយថ្ងៃទៅមួយថ្ងៃគាត់តុបតែងមុខ ស្លៀកពាក់រ៉ូបសជាមួយនឹងស្បែកជើងកែងដើរតាមផ្លូវ។ គាត់និយាយថា “បើហៅខ្ញុំជាស្រីពេស្យា ខ្ញុំនឹងក្លាយជាស្រីពេស្យាអស់មួយជីវិត”។
មនុស្សរាល់ឃើញ Mary ចាស់ទ្រុតទ្រោម ផាត់មុខស បបូរមាត់ក្រហម ហើយដើរតែលតោលនៅតាមដងផ្លូវ។ ភោជនីយដ្ឋាននៅ Yokohama មិនអនុញ្ញាតអោយគាត់ចូលទេ រួមទាំងហាងកាត់សក់តាមផ្លូវផងដែរ។ ពួកគេស្អប់ខ្ពើមគាត់ចាត់ទុកដូចជាការអាម៉ាស់ដែលបន្សល់ទុកពីអតីតកាល គ្មាននរណាម្នាក់ចង់ទៅជិតឬប៉ះគាត់ឡើយ ពេលខ្លះគាត់ត្រូវប៉ូលីសចាប់ខ្លួន។
សំណាង Mary ត្រូវបានម្ចាស់អគារផ្តល់កន្លែងអោយគាត់ដេក ដោយគ្រាន់តែដាក់កៅអីអង្គុយមួយនៅក្នុងច្រក។ហើយរហូតដល់ឆ្នាំ ១៩៩១ Mary អាយុ ៧០ ឆ្នាំសំណាងជួប Ganjiro ដែលជាអ្នកសង្គ្រោះជីវិតរបស់ Mary បានផលិតខ្សែភាពយន្តរៀបរាប់ពីជីវិតស្រ្តីម្នាក់នេះ។ នៅឆ្នាំ ១៩៩៥ គាត់សម្រេចចិត្តត្រឡប់ទៅស្រុកកំណើត ហើយគ្មាននរណាម្នាក់ឃើញ Mary ដើរតែលតោលតាមផ្លូវ Yokohama ទៀតទេ។
ក្នុងឆ្នាំ ២០០១ គាត់ត្រឡប់ទៅផ្ទះរយៈពេល ៦ ឆ្នាំ លោក Ganjiro ដែលកើតជំងឺមហារីកនៅតែមកលេងគាត់ និងច្រៀងបទចម្រៀងដំបូងដែល Mary ជួបគាត់គឺបទ My Way ។ នៅពេលនេះគាត់ក្លាយជាស្ត្រីធម្មតាម្នាក់អង្គុយស្តាប់យ៉ាងស្ងប់ស្ងាត់។
លោក Ganjiro ទទួលមរណភាពនៅឆ្នាំ ២០០៤ មួយឆ្នាំក្រោយមក Mary ក៏ទទួលមរណភាពនៅអាយុ ៨៣ ឆ្នាំ។ ឆ្នាំ ២០០៦ អ្នកដឹកនាំរឿង Takahiro Nakamura ផលិតខ្សែភាពយន្តមួយមានឈ្មោះថា Yokohama Mary ។ ខ្សែភាពយន្តនេះរៀបរាប់អំពីដំណើរជីវិតរបស់ Mary ។
ប្រភពពី