ធ្លាប់ដឹងទេ? មហាសេដ្ឋីតែម្នាក់គត់លើលោកដែលប្រើនាឡិការដៃតម្លៃមិនដល់ ៨០ដុល្លារផង!

បរទេស៖ លោក Bill Gates ដែលត្រូវបានគេស្គាល់ច្បាស់ថា ជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោក គឺជាបុគ្គលដ៏សាមញ្ញបំផុត ដែលធ្លាប់តែមានគេប្រទះឃើញលោកដើរហើរ និងហូចុក តាមរបៀបមនុស្សទូទៅ មិនធ្វើខ្លួនតាមរបៀបឈ្មោះជាមហាសេដ្ឋីរបស់ខ្លួនឡើយ ហើយក៏មិនដែលមាននរណាម្នាក់ឃើញបុរសវ័យ ៦៤ឆ្នាំរូបនេះ និយមប្រើប្រាស់សម្ភារទំនើបៗ ថ្លៃៗដូចជាបុគ្គលអ្នកមានមួយចំនួនធំដែរ ។

លោក Bill Gates ជាសហស្ថាបនិក ក្រុមហ៊ុន Microsoft ​ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ១០៥.៦ ពាន់លានដុល្លារនេះ
បានក្លាយជាមហាសេដ្ឋីតាំងតែពីលោកមានអាយុ ៣១ឆ្នាំមកម្ល៉េះ ។

ត្បិតតែជាយ៉ាងនេះក្ដី លោក Bill Gates នៅតែរក្សាឥរិយាបទជាបុគ្គលសាមញ្ញ
តែជារឿយៗលោកតែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនទៅលើការងារមនុស្សធម៌ ។

បើនិយាយពីរបស់ប្រើប្រាស់វិញ ដូចជានាឡិការដៃ គេហទំព័រ businessinsider ធ្លាប់បានទម្លាយថា លោក Bill Gates នៅតែប្រើនាឡិការម៉ាក Casio Duro ជាប្រចាំ ដែលនាឡិការនេះមានតម្លៃខ្ទង់ ៧០ដុល្លារ ឬអាចក្រោមនេះ ។

សូមបញ្ជាក់ថា ក្រៅពីមហាសេដ្ឋី Bill Gates ដែលប្រើនាឡិការដៃតម្លៃមិនមែនខ្ទង់ ម៉ឺន សែន ដុល្លារ ក៏នៅមានមហាសេដ្ឋីប៉ុន្មានរូបទៀត ដែលក្នុងនោះមានដូចជា លោក Doug McMillon ប្រើនាឡិការ Apple Watch តម្លៃជាង ៣០០ដុល្លារ ហើយលោក Tim Cook ក៏ប្រើនាឡិការ Apple Watch តម្លៃជាង ៣០០ដុល្លារ​ ដូចលោក Doug McMillon ដែរ ៕

ប្រភព៖kbn

Leave a Reply

Your email address will not be published. Required fields are marked *