ពិតជាពូកែមែន!!! ម្ចាស់ស្នាដៃរូបអង្គរវត្តធ្វើពីដីខ្សាច់ សូមជួយស៊ែរលើកទឹកចិត្តម្នាក់មួយមក!

វិចិត្រករជនជាតិអ៊ីតាលីមួយរូប បានយកខ្សាច់មកពូនធ្វើរូបអង្គរវត្តបានយ៉ាងស្រស់ស្អាតរហូតធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីទឹកដៃដ៏ល្អឯកមួយនេះ។ លោក Leonardo Ugolini គឺជាបុគ្គលមួយរូបដែលមានទេពកោសល្យខ្ពស់ខាងផ្នែកសិល្បៈតាំងពីកំណើតដែលលោកបានសាងសមិទ្ធផលនានាជាច្រើន។

កាលពីវ័យកុមារភាព លោកតែងចំណាយពេលវេលាក្នុងការយកដីឥដ្ឋមកច្នៃធ្វើរូបផ្សេងៗ រួមជាមួយនឹង Lego ដើម្បីសង់ជាសំណង់អគារជាដើម។ ម៉្យាងទៀត រៀងរាល់រដូវក្តៅ លោកបានចំណាយពេលទៅកម្សាន្តនៅសមុទ្រ និងពូនដីខ្សាច់សង់ធ្វើជាប្រាសាទដូចក្នុងរឿងតុក្កតាទៀតផង។ដោយសារតែទេពកោសល្យពីកំណើតនេះហើយទើបធ្វើឱ្យលោកទទួលបានពានរង្វាន់ចំនួន ៤ លើកដែលលើកទី ១ នោះគឺ

– ឆ្នាំ ១៩៩៨ លោកទទួលបានពានរង្វាន់ធំ ជើងឯករូបសំណាកខ្សាច់ពិភពលោក Harrison Hot Spring, British Columbia កាណដា
– ឆ្នាំ ១៩៩៩ លោកបានឈ្នះពានរង្វាន់ពីការច្នៃរូបត្រារបស់ប្រៃសណីយ៍អ៊ីតាលី

– ឆ្នាំ ២០០៦ លោកទទួលបានចំណាត់ថ្នាក់លេខ ២ នៃមហោស្រពចម្លាក់ខ្សាច់អន្តរជាតិ
– ឆ្នាំ ២០១៧ រង្វាន់ធំក្នុងកម្មវិធី Canadian Open នៅឆ្នេរ Parksville

ប្រភពពី mytv

Leave a Reply

Your email address will not be published. Required fields are marked *