វិធីងាយៗដាំបន្លែបានដោយខ្លួនឯងក្នុងកញ្ច្រែងមិនចាំបាច់ប្រើដី ហើយលូតលាស់បានល្អ!

សម្ភារ និងគ្រឿងផ្សំ៖ កញ្ច្រែង ធុងទឹក( ដូចក្នុងរូប) គ្រាប់រុក្ខជាតិដែលអ្នកចង់បណ្តុះ ១ក្រាម ទឹកជី(ជូលីនសង្គ្រោះពន្លឺ) ២៥០មីលីលីត្រ អរម៉ូនពងមាន់ ២៥០មីលីលីត្រ កម្ទេចស្រកីដូង សំឡី (ដូចក្នុងរូប) ទឹកស្អាត ២០លីត្រ

១. លាយគ្រឿងផ្សំខាងលើចូលក្នុងធុងទឹក
២. ដាក់កញ្រ្ចែងលើធុង ឱ្យបាតកញ្ច្រែងប៉ះទឹកបន្តិច

៣. យកសំឡីដាក់ទ្រាប់ រួចដាក់គ្រាប់ពូជចូល
៤.យកកម្ទេចស្រកីដូងដាក់ពីលើ

៥. ទុកកន្លែងដែលមានពន្លឺព្រះអាទិត្រគ្រប់គ្រាន់
៦. ឧស្សាហ៍ពិនិត្យមើលទឹក បើអស់ត្រូវថែម។ រយៈពេល២ ទៅ ៣សប្តាហ៍ ដំណាំនឹងលូតលាស់ធំធាត់ល្អ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

ប្រភព៖អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *