ព្យាបាលជម្ងឺគេងមិនលក់ ដោយមិនបាច់ចំណាយពេលលុយ!

វិធីព្យាបាលការគេងមិនលក់បែបធម្មជាតិ៖
*វិធីទី១៖ធាតុផ្សំដែលអ្នកត្រូវការ៖
– ចេកណាំវ៉ា ឬចេកពងមាន់ បួនប្រាំផ្លែ

– ទឹកក្តៅ (ចំណុះទឹកក្តៅត្រឹមលិចលើផ្លែចេកបន្តិច)
– សូមប្រាកដថាអ្នកបានប្រើផ្លែចេកដែលគ្មានសារធាតុគីមី។

វិធីធ្វើ៖
– បកសំបកចេញហើយកាត់វាជាកង់ៗ
– ចាក់ទឹកក្តៅចូល ហើយទុកអោយវាពុះក្នុងរយៈពេល១០នាទី។

របៀបប្រើប្រាស់៖ ចូរអ្នកផឹកវាមួយម៉ោងមុនពេលចូលដេកនោះអ្នកនឹងអាចគេងលក់ស្រួលជាងមុនជាមិនខានឡើយ។
វិធីទី២៖
– យកស្លឹកគ្រៃទាំងមូល ទាងស្លឹក ដើម ឬស ចំនួន៤ដើម លាងឲ្យស្អាត ដាក់ស្ងោរទឹក១លីត្ររយៈពេល១០នាទី រួចយកទឹកវាពិសា១ឬ២កែវមុនគេង ១ម៉ោង អ្នកនឹងឆាប់បានគេងលក់ជាមិនខាន។

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។
វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

*វិធីទី៣៖

វិធីងាយៗមួយទៀត ដាក់គ្រាប់ជីមួយស្លាបព្រាកាហ្វេ ក្នុងទឹកមួយកែវ (ទឹកក្តៅឧណ្ហៗក៏ល្អ) ទុកឲ្យរីកញ៉ាំមុន​គេង១ កែវ នឹងក្រោកពីគេង១កែវ (ត្រូវញ៉ាំរាល់ថ្ងៃ) នឹងជួយឲ្យអ្នកឆាប់គេងលក់ជាមិនខាន។​សូមរក្សារ​ទម្រង់​អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត៕

សម្រួលដោយ៖ អ៊ាង សុផល្លែត ប្រភព៖ Facebook.com/SOPHALLETH

Leave a Reply

Your email address will not be published. Required fields are marked *