អ្នកណាមិនភ័យទៅ! កំពុងតែឈរថតរូបសុខៗ មានអីស្រាប់តែមកលេងចឹង…(មានវីដេអូ)

បរទេស៖ បើយោងតាមប្រភពវិដេអូមួយដែលគេបង្ហោះនៅលើបណ្ដាញសង្គមជាច្រើន បានសម្ដែងនូវអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ជុំវិញឃ្លីបវីដេអូមួយ ដែលបង្ហាញពីសកម្មភាពខ្លាឃ្មុំមួយក្បាល ឈរថតរូបជាមួយអ្នកឡើងភ្នំដោយហេតុការណ៏បានកើតឡើងនៅឯឧទ្យានជាតិ Chipinque Ecological Park ក្នុងទីក្រុង San Pedro Garza García ប្រទេសមុិកសុិក។

ជាក់ស្តែងនេះបើយោងតាមឃ្លីបវីដេអូបង្ហាញឲ្យឃើញថា ខណៈពេលនារីម្នាក់កំពុងឈរស្ងៀម ស្រាប់តែមានខ្លាឃ្មុំមួយក្បាល ក្រោកឈរឡើង និងហិតក្បាលរបស់នាង។ ឃើញដូច្នេះ នារីនោះក៏បានទាញទូរសព្ទដៃចេញមក ដើម្បីថតរូបលេងជាមួយវា។

បន្ទាប់ពីថតរូបហើយ ខ្លាឃ្មុំបានដើរចេញបន្ដិច ហើយត្រលប់មកវិញម្ដងទៀត ដោយយកក្រញាំខាងមុខទៅប៉ះជើងនារីរូបនោះ តែមិនយូរប៉ុន្មាន វាក៏ដើរចេញទៅវិញបាត់ទៅដោយមិនបានបង្កគ្រោះថ្នាក់អ្វីឡើយ៕

តោះកុំអោយខាតពេលយូរ
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *