វិធីមួយនេះបាត់អាការៈឈឺក្បាលភ្លាមៗ…(មានវីដេអូ)

ឈឺក្បាលជាអាការៈដែលស្ដែងចេញពីមូលហេតុច្រើនយ៉ាងផ្សេងៗពីគ្នា ហើយក៏អាចធ្វើឱ្យលោកអ្នកមានអាការៈផ្សេងៗមួយចំនួនទៀត ដូចជាក្អួតចង្អោរពេលមានអាការឈឺក្បាលខ្លាំង។ ករណីនេះច្រើនទាក់ទិនទៅនឹងសរសៃប្រសាទ ហើយអាចប៉ះពាល់ដល់ស្មារតី និងអាចបណ្ដាលឱ្យសន្លប់ក៏មានដែរ។ ដូច្នេះមានផលវិបាកជាច្រើនដែលនឹងកើតឡើងពាក់ព័ន្ធការឈឺក្បាលនេះ។

ដូចនេះ ថ្ងៃនេះសូមណែនាំរូបមន្តធម្មជាតិងាយៗដែលអាចជួយបំបាត់អាការៈឈឺក្បាលដល់បងប្អូនយើង ហើយសូមជួយស៊ែរបន្តផងបាទ សូមអរគុណ។
រូបមន្តមានដូចខាងក្រោម៖
គ្រឿងផ្សំ៖

-ខ្ទឹមស 10កំពឹស
-ទឹកឃ្មុំ 600មីលីលីត្រ
-ម្រេច ១០ក្រាម។

វិធីធ្វើ៖
លាងខ្ទឹមស បកសម្បក និងហាន់ជាបន្ទះៗ រួចលាយជាមួយទឹកឃ្មុំ និងម្រេចក្នុងកែវមួយ
បន្ទាប់មកបិទគំរបកែវឱ្យជិត រក្សាវាទុករយៈពេល 5ថ្ងៃជាការស្រេច។

វិធីប្រើប្រាស់៖
ទទួលទានឱសថនេះ 1ស្លាបព្រាបាយ វានឹងជួយបំបាត់អាការៈឈឺចាប់ភ្លាមៗ។ បងប្អូនអាចពិសាវាមួយស្លាបព្រាជារៀងរាល់ថ្ងៃ ដើម្បីការពារមុនពេលអ្នកចាប់ផ្តើមជីវិតការងារប្រចាំថ្ងៃ ព្រោះទឹកឃ្មុំ ខ្ទឹមស និងម្រេចអាចជួយកាត់បន្ថយសម្ពាធឈាម ពង្រឹងប្រព័ន្ធភាពស៊ាំ និងសម្រួលសរសៃឈាម ឱ្យដើរស្រួល។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត

វីដេអូ៖

ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *