ក្មេងៗជំនាន់ក្រោយមួយចំនួនអាចនឹងមិនស្គាល់គម្ពីរស្លឹករឹតស្របពេលដែលក្មេងប្រុសទាំងពីរនេះកំពុងសរសេរលើស្លឹករឹតទឹកដៃល្អឯក…(មានវីដេអូ)

សៀមរាប៖ គម្ពីរស្លឹករឹតដែលមនុស្សសម័យមុនប្រើប្រាស់សម្រាប់កត់ចំណាំប្រៀបបីដូចជាសម័យថ្មីដែលគេប្រើប្រាស់ប៊ិច ឬ ខ្មៅដៃដើម្បីសរសេរលើសៀវភៅដូច្នោះ មកទល់ពេលនេះស្ទើរតែបាត់បង់ទៅ។ ក្នុងសហសម័យថ្មីនេះ ប្រសិនជាសរសេរខុសគឺយើងមានរបស់សម្រាប់លុបវិញ និងសរសេរឡើងវិញបាន ប៉ុន្តែសម្រាប់គម្ពីរស្លឹករឹត ប្រសិនជាសរសេរខុសគឺត្រូវបោះចោល និងសរសេរឡើងវិញមិនខាន។

យោងតាមគណនីបណ្តាញសង្គមដែលបានចែករំលែកអំពីសកម្មភាពក្មេងៗនៅទីតាំងភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កំពុងអង្គុយសរសេរដោយដៃលើស្លឹករឹតយ៉ាងប្រុងប្រយ័ត្នបំផុតដោយសារបើមានពាក្យពេចន៍ខុសចន្លោះត្រង់ណាបន្តិចគឺត្រូវបោះចោល និងសរសេរថ្មីម្តងទៀត។

គម្ពីរស្លឹករឹតដែលជាមរតកដូចតាខ្មែរបានបន្សល់ទុកឱ្យ គឺស្ទើរតែបាត់បង់ទាំងស្រុងទៅហើយ។ យ៉ាងណាមិញក៏នៅសល់អ្នកបន្តជំនាន់ខ្លះដែរ ដែលទឹកដៃល្អឯកគួរឱ្យសរសើរឃើញហើយពិតជាមានមោទកភាពជាខ្លាំង។

ប្រភព៖mytvplus

Leave a Reply

Your email address will not be published. Required fields are marked *