ប្រាប់ប្រពន្ធថាមានកាដូ SURPRISE រួចយកក្រណាត់រុំភ្នែក និងស្កុតបិតមាត់ប្រពន្ធ ចុងក្រោយធ្វើទង្វើ នឹកស្មានមិនដល់…

តាមរយះការចុះផ្សាយរបស់សារពត៏មាន The Times បានសរសេររៀបរាប់ពីស្រ្តីដ៏កំសត់ម្នាក់ ត្រូវបានប្តីប្រើអំពើរហឹង្សាលើរូបនាង។ស្ត្រីនេះមានឈ្មោះ Hawa Akhter អាយុ ២១ ឆ្នាំនាងត្រូវបុរសជាប្តីកំនាច ប្រើល្បិចលួងលោមនាងដោយយកក្រណាត់រុំភ្នែក និងស្កុតបិតមាត់នាងថាមានកាដូអោយនាង

ប៉ុន្តែប្តីដែលមានចរិតកាចសាហាវរូបនេះបាន​កាត់​ម្រាមដៃ​របស់​នាង​ខាង​ស្ដាំ ទាំង ៥ ម្រាម​ចោល​តែម្ដង។មិនត្រឹមតែប៉ណ្ណោះ
បាន​យក​ម្រាមដៃ​ដែល​ដាច់ ទៅ​គ្រវែងចោល​នៅ​ក្នុង​ធុង​សំរាម​ទៀត​ផង ដើម្បី​កុំ​ឲ្យ​គ្រូពេទ្យ​តភ្ជាប់​វិញ​បាន។

សូមបព្ចាក់ថា៖ប្តីរបស់ Hawa Akhter មានឈ្មោះថា Rafiqul ដែល​ជា​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​អារ៉ាប់រួម។
ក្រោយទទួលបានពាក្យប្តឹងរបស់ជនរងគ្រោះ ប៉ូលីសបានឃាត់ខ្លួនជនល្មើស។

ប៉ួលីសបានសួរចំម្លើយ ៖ជនល្មើលបានសារភាពថា បាន​ខឹង និង​ច្រណែន ដោយសារ​តែ​គាត់​បាន​រៀន​ត្រឹម​ថ្នាក់​ទី ៨ ឯ​នាង Hawa បន្ត​ការ​សិក្សា​នៅ​ហាវិទ្យាល័យ»។ជាមួយ​គ្នា​នេះ​ដែរ ក្រុម​ការពារ​សិទ្ធិ​មនុស្ស កំពុង​ទាមទារ​ឲ្យ​លោក Rafiqul ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ទោះបីយ៉ាងណាក៏ដោយ ក៏នាងមិនបានបោះបង់ការសិក្សារបស់នាងដែល ឥឡួវនេះនាងកំពុងហាត់សរសេរអក្សរដៃខាងធ្វេងហើយ​នឹង​បន្ត​ការ​សិក្សា​របស់​នាង​ទៀត។ បច្ចុប្បន្ន​នាង​បាន​ត្រលប់​ទៅ​រស់នៅ ជាមួយ​ឪពុក​ម្ដាយ​នាង​វិញ​ហើយ។

ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *