លួសព្រលឹងអស់! ចេះតែឆ្ងល់លឺសំលេងចំលែកចេញពីបន្ទប់ទឹក ដល់បើកទ្វារមកម៉ែអើយស្រាប់តែឃើញ

ឥណ្ឌា៖នៅយប់ថ្ងៃអង្គារអ្នករស់នៅក្នុងទីក្រុងវ៉ាដូដារ៉ា បុរសម្នាក់នៅរដ្ឋគូចារ៉ាត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីសប្តាហ៍មុន​​ក្រោ យគាត់បានប្រទះឃើញសត្វក្រពើនៅក្នុងបន្ទប់ទឹករបស់គាត់។ លោក Mahendra Padhiyar បាន​ក្រោកឡើង ព្រោះឮសំ ឡេង រំខានចេញពីបន្ទប់ទឹកខ្លាំងពេក

បន្ទាប់មកគាត់បានចូលទៅ​មើល​ដោយគាត់បានគិតថាវាប្រហែលជាសត្វឆ្មា។ តែផ្ទុយទៅវិញគាត់​ពិតជាភ្ញាក់ផ្អើលនៅពេលចូលទៅបានឃើញសត្វក្រពើមួយនៅជ្រុងម្ខាងកំពុងសម្លឹងមើលគាត់ជាមួយនឹងធ្មេញស្រួចៗ។ភ្លាមៗនោះលោក Padhiyar បានហៅអង្គការសង្គ្រោះសត្វព្រៃដែលមានមូលដ្ឋាននៅទីក្រុង​វ៉ាដូដារ៉ា ដើម្បីចាប់យកក្រពើមួយក្បាលនេះ។

សមាជិកនៃអង្គការបានទៅដល់ផ្ទះរបស់គាត់នៅម៉ោងប្រហែល២និង៤៥នាទីរំលងអាធ្រាត្រ។សមាជិកម្នាក់នៃអង្គការជួយស ង្គ្រោះសត្វព្រៃបានប្រាប់កាសែត Times of India ថា“ វាពិតជាលំបាកបន្តិចក្នុងការជួយស ង្គ្រោះសត្វល្មូនមួយក្បាលនេះ ព្រោះតែវានៅកន្លែង​ងងឹត​ ហើយក្រពើនេះក៏រើបម្រាស់ខ្លាំងទៀត” ។

ក្រពើនេះត្រូវបានចាប់ដោយលោក Manish Bist និង Krishna Gayakwad នៃអង្គការជួយសង្គ្រោះសត្វព្រៃនៅក្នុងប្រតិបត្តិការមួយដែលមានរយៈពេលមួយម៉ោង។​យោងទៅតាមលោក Arvind Pawar មកពីអង្គការជួយសង្គ្រោះសត្វព្រៃបានអោយដឹងថា សត្វក្រពើនេះប្រហែលជា​ចេញមកពីទន្លេ Vish wamitri ក្បែរនោះ។ លោកបានប្រាប់ទូរទស្សន៍ NDTV ថា ឧប្បត្តិហេតុនៃសត្វក្រពើដែលចូលទៅក្នុង​ផ្ទះអ្នកស្រុកនៅក្នុងទីក្រុងមិនមែនជារឿងចម្លែកនោះទេ ព្រោះទឹកទន្លេគឺជាជម្រកសត្វល្មូនគ្រប់ប្រភេទ។

ប្រភព៖khmertopnews

Leave a Reply

Your email address will not be published. Required fields are marked *