វិធីដាក់ឈ្មោះកូនអោយមានសិរីសួស្ដី និង លាភសំណាង!
ជាការពិតណាស់ឈ្មោះគឺជាពាក្យសម្រាប់សំគាល់នូវអត្តសញ្ញាណនៃបុគ្គលម្នាក់ៗដែលមាតាបិតាគ្រប់រូបតែងរកនឹកនូវឈ្មោះពីរោះៗទុកដាក់អោយបុត្រធីតារបស់ខ្លួន។ ប៉ុន្តែមានមនុស្សតិចណាស់ដែលបានដឹងថា ការដាក់ឈ្មោះអោយកូនអាចនាំលាភ នាំជ័យសិរីសួស្ដីដល់ពួកគេបាន។
ខាងក្រោមនេះគឺជាវិធីដាក់ឈ្មោះកូនអោយបានត្រឹមត្រូវតាមក្បួនតម្រាបុរាណខ្មែរ៖
១ ថ្ងៃអាទិត្យ
ប្រសិនបើទារកកើតចំថ្ងៃអាទិត្យ ចាស់បុរាណអោយរើសអក្សរនៃនាមដែលមានដូចជា៖ “អ អា ឥ ឧ ឯ ឱ” ដោយយកតួអក្សរមួយណាក៏បានយកមកដាក់ខាងមុខនាមរបស់ពួកគេ។ឧទាហរណ៍៖ ឈ្មោះ អានី
២ ថ្ងៃច័ន្ទ
ប្រសិនបើទារកកើតចំថ្ងៃច័ន្ទ ចាស់បុរាណអោយរើសអក្សរនៃនាមដែលមានដូចជា៖ “ក ខ គ ឃ ង” ដោយយកតួអក្សរមួយណាក៏បានយកមកដាក់ខាងមុខនាមរបស់ពួកគេ។ឧទាហរណ៍៖ ឈ្មោះ គំនិត
៣ ថ្ងៃអង្គារ
ប្រសិនបើទារកកើតចំថ្ងៃអង្គារ ចាស់បុរាណអោយរើសអក្សរនៃនាមដែលមានដូចជា៖ “ច ឆ ជ ឈ ញ” ដោយយកតួអក្សរមួយណាក៏បានយកមកដាក់ខាងមុខនាមរបស់ពួកគេ។ឧទាហរណ៍៖ ឈ្មោះ ចន្ថា
៤ ថ្ងៃពុធ
ប្រសិនបើទារកកើតចំថ្ងៃពុធ ចាស់បុរាណអោយរើសអក្សរនៃនាមដែលមានដូចជា៖ “ដ ឋ ឌ ឍ ណ” ដោយយកតួអក្សរមួយណាក៏បានយកមកដាក់ខាងមុខនាមរបស់ពួកគេ។ឧទាហរណ៍៖ ឈ្មោះ ណារី
៥ ថ្ងៃព្រហស្បតិ៍
ប្រសិនបើទារកកើតចំថ្ងៃព្រហស្បតិ៍ ចាស់បុរាណអោយរើសអក្សរនៃនាមដែលមានដូចជា៖ “ប ផ ព ភ ម” ដោយយកតួអក្សរមួយណាក៏បានយកមកដាក់ខាងមុខនាមរបស់ពួកគេ។ឧទាហរណ៍៖ ឈ្មោះ បុប្ផា
៦ ថ្ងៃសុក្រ
ប្រសិនបើទារកកើតចំថ្ងៃសុក្រ ចាស់បុរាណអោយរើសអក្សរនៃនាមដែលមានដូចជា៖ “ស ហ ឡ” ដោយយកតួអក្សរមួយណាក៏បានយកមកដាក់ខាងមុខនាមរបស់ពួកគេ។ឧទាហរណ៍៖ ឈ្មោះ សីហា
៧ ថ្ងៃសៅរ៍
ប្រសិនបើទារកកើតចំថ្ងៃសៅរ៍ ចាស់បុរាណអោយរើសអក្សរនៃនាមដែលមានដូចជា៖ “ត ថ ទ ធ ន” ដោយយកតួអក្សរមួយណាក៏បានយកមកដាក់ខាងមុខនាមរបស់ពួកគេ។ឧទាហរណ៍៖ ឈ្មោះ ទេវី
ប្រភព៖cambodiapluz