ម្រាមមេដៃ បញ្ជាក់និស្ស័យ! តើអ្នកមានម្រាមមេដៃ ប្រភេទមួយណាដែរ?

ប្រិយមិត្តភាគច្រើនតែងតែធ្លាប់បានដឹងរួចមកហើយថាម្រាមដៃរបស់យើង មិនថាដៃកូន ដៃចង្អុល ឬដៃនាងនោះទេ គឺសុទ្ធតែអាចបញ្ជាក់ពីអត្តចរិត បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន រួមព្រមទាំងរឿងនៅថ្ងៃអនាគតបានថែមទៀតផង។ ប៉ុន្តែទាំងអស់នេះក៏មិនប្រាកដថាត្រូវ១០០ភាគរយនោះដែរ ព្រោះសូម្បីតែវិទ្យាសាស្រ្តក៏មិនអាចទាយពីរឿងអនាគតនេះបានដែរ។

តែទោះបីជាយ៉ាងណាបើសិនជាយើងបានដឹង ហើយសម្គាល់មើលរឿងទាំងអស់នេះ ក៏វាមិនមែនជារឿងខាតបង់អ្វីនោះដែរ ពេលខ្លះការបង្ហាញទាំងនោះ អាចត្រូវនឹងចរិតលក្ខណៈរបស់យើងជាច្រើនចំណុចផងក៏មាន។ជាក់ស្តែងម្រាមមេដៃ អាចបកស្រាយពីនិស្ស័យរបស់យើងបានដោយនឹកស្មានមិនដល់។

ធម្មតាមេដៃយើងមានពីរកង់ ដែលអាចបត់ចុះបត់ឡើងបាន។ តើអ្នកមានម្រាមដៃប្រភេទណា? ប្រសិនបើពេលលើកម្រាមដៃប្រៀបដូចជាការឱ្យមេដៃ (ដូចក្នុងរូប១,២,៣) ដូចនេះ មកតាមដានជាមួយគ្នាដូចខាងក្រោម៖

១) ម្រាមមេដៃផ្នែកខាងលើ និងខាងក្រោមស្មើគ្នា៖ មានន័យថាអ្នកគឺជាមនុស្សម្នាក់ដែលស្ងៀមស្ងាត់ ហើយមានហេតុផល។ ជាម្ចាស់ គម្រោងណាមួយ និងចូលចិត្តការរៀបចំផែនការទុកជាមុន។ ដូច្នេះអ្នកអាចឈានឆ្ពោះទៅរកគោលដៅ ហើយសម្រេចគោលបំណងបានយ៉ាងងាយ ទោះបីជាជួបនឹងស្ថានការណ៍បែបណាក៏ដោយ។ ម្យ៉ាងទៀតអ្នកក៏អាចដោះស្រាយបញ្ហានៅចំពោះមុខ ដោយទទួលបាននូវលទ្ធផលល្អគួរជាទីគាប់ចិត្តផងដែរ។

២) ម្រាមមេដៃផ្នែកខាងលើវែងជាងខាងក្រោម៖ បង្ហាញថាអ្នកជាមនុស្សដែលអាចទុកចិត្តបាន មានក្តីស្រមៃ ហើយពេលខ្លះក៏ជាមនុស្សឈ្លក់រង្វេងនឹងរបស់ថ្មីដែលទើបតែបានស្គាល់ដែរ។ អ្នកជាមនុស្សម្នាក់ឆាប់បើកចិត្តទទួលអ្វីថ្មីៗ ដែលចូលមកក្នុងជីវិតបានយ៉ាងងាយ ហើយក៏មានភាពស្មោះត្រង់ជាមួយនឹងមនុស្សស្គាល់គ្នា ជាពិសេសមនុស្សដែលនៅជុំវិញក្បែរខ្លួនអ្នក តែងស្រលាញ់អ្នកជានិច្ច។

៣) ម្រាមមេដៃផ្នែកខាងលើខ្លីជាងខាងក្រោម៖ នោះមានន័យថាអ្នកជាមនុស្សម្នាក់ដែលមានភាពស្មោះត្រង់ និងគួរឱ្យទុកចិត្ត។ ជាមនុស្សចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង ហើយគ្មាននរណាម្នាក់អាចដឹងពីធាតុពិតរបស់អ្នកបានឡើយ។ ជាមនុស្សដែលមានហេតុផល ចូលចិត្តធ្វើការសម្រេចចិត្តដោយប្រើខួរក្បាលជាងបេះដូង និងជាមនុស្សម្នាក់ដែលពូកែសង្កេត ហើយចំណាយពេលដើម្បីគិតអំពីអ្វីដែលគិតថាខ្លួនឯងអាចធ្វើបាន។

ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *