មូលហេតុដែលគេលួចចម្លងលុយមិនបាន…(មានវីដេអូ)

អ្នកមួយចំនួនប្រាកដជាមានសំនួរសួរថា ហេតុអ្វីបានជាខ្ញុំថតចម្លងក្រដាសប្រាក់ នៅក្នុងម៉ាស៊ីនថតចម្លង ឬម៉ាស៊ីនព្រីន អត់បានអញ្ចឹង?

ចម្លើយឆ្លើយថា សឹងតែគ្រប់ម៉ាស៊ីនស្កេនទំនើបទាំងអស់ អាចធ្វើការកត់សម្គាល់ក្រដាសប្រាក់ ដែលអ្នកមិនអាចធ្វើការថតចម្លង និងព្រីនវាបាននោះទេ នេះបើ់យោងទៅតាមវីដេអូឃ្លីបខ្លីមួយ ដែលបានបង្ហោះឡើង ដោយ Wendoverproductions។

នៅក្នុងនោះ អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាម៉ាស៊ីនស្កេនទាំងនោះដឹង? ជាក់ស្ដែង គឺមានកន្លែងសម្គាល់ដ៏សំងាត់មួយ (សូមមើលរូបភាពខាងក្រោម) ដែលត្រូវបានគេហៅឈ្មោះថា Eurion Constellation ដែលអ្នកអាចឃើញនៅលើក្រដាសប្រាក់ ដែលបោះពុម្ពនៅជុំវិញពិភពលោក ហើយនៅពេលដែលម៉ាស៊ីន ចាប់ជាប់ពីកន្លែងសម្គាល់នេះ គឺវានឹងបញ្ឈប់សកម្មភាពភ្លាមៗ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ ក៏មានប្រព័ន្ធសំងាត់ថ្មីមួយទៀត ឈ្មោះថា Counterfeit Deterrent System និងវាពិតជាមានប្រសិទ្ធិភាព ដែលកម្មវិធីកែច្នៃរូបភាព នឹងធ្វើការបដិសេធ រាល់ពេលដែលអ្នកទាមទារបើកឯកសារណា ដែលផ្ទុកនូវរូបភាពក្រដាសប្រាក់ មិនថាតែតូចប៉ុណ្ណានោះទេ។

ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *