ចប់បាត់! តាំងពិរព័រណ៍បង្គន់មាសបានតែ២ថ្ងៃសោះ តម្លៃ ៥លានដុល្លារត្រូវចោរលួចបាត់…(មានវីដេអូ)

អង់គ្លេស៖ ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា ចោរបានលួចបង្គន់មាសទំហំ ១៨ការ៉ាត់ពីវិមាន Blenheim របស់ចក្រភពអង់គ្លេស ដែលវាត្រូវបានគេផលិតឡើងសំរាប់ជាវត្ថុសិល្បៈតាំងបង្ហាញ។

បង្គន់ដែលមានតម្លៃជាង៥លានដុល្លារនេះ គឺជាផ្នែកមួយនៃការតាំងពិព័រណ៍​ដែលជាគំនិតរបស់វិចិត្រករ​ជនជាតិអ៊ីតាលីលោក Maurizio Cattelan ដោយបានបើកតាំងពិរព័រណ៍កាលពី២ថ្ងៃមុននៅឯ​វិមានមួយ ដែលមានចម្ងាយ៦០គីឡូម៉ែត្រខាងលិចទីក្រុងឡុងដ៍ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយ។

បង្គន់ដែលមានឈ្មោះថា “America” កាលពីមុនត្រូវបានដាក់បង្ហាញនៅក្នុងបន្ទប់តូចមួយនៅឯសារមន្ទីរ Guggenheim នៃទីក្រុងញូវយ៉ក ដែលមានអ្នកទស្សនាជាង១០ម៉ឺននាក់អាចប្រើប្រាស់បាន។

Thames Valley ប៉ូលិសដែលនៅតំបន់នោះបាននិយាយថា ចោរដែលមានយានយន្តយ៉ាងតិច២គ្រឿងបានលួចចូលក្នុងវិមានដែលជាស្រុកកំណើតរបស់មេដឹកនាំសង្គ្រាមលោកលើកទី២លោក Winston Churchill និងបានលួចយកបង្គន់ចេញនៅមុនម៉ោង៥ព្រឹក ។

ប៉ូលិសម្នាក់បាននិយាយថា ពួកគេបានចាប់ខ្លួនជនងសង្ស័យជាបុរសអាយុ៦៦ឆ្នាំម្នាក់ ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមជនល្មើស ​ប៉ុន្តែមិនទាន់បានរកឃើញរបស់នោះវិញនៅឡើយទេ។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *