ចោរអស់លក្ខណ៍ ភ័យស្លន់ស្លោរបើកទ្វារមិនរួច បន្ទាប់ពីបម្រុងលួចប្រាក់ពីទូATM…(មានវីដេអូ)

ចិន៖ កាលពីកន្លងទៅថ្មីៗនេះ ចោរម្នាក់បានជាប់នៅក្នុងបន្ទប់ទូATM
មួយកន្លែងដែលស្ថិតនៅក្នុងខេត្ត Shandong។

យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា
ខណៈពេលកំពុងធ្វើសកម្មភាពបម្រុងលួចប្រាក់ចេញពីទូATM ស្រាប់តែទ្វារបានបិទជិតដោយស្វ័យប្រវត្តិ

ហើយមានសំឡេងប្រកាសអាសន្នរំពងឡើង ធ្វើឲ្យចោរម្នាក់នោះភ័យស្លន់ស្លោរយ៉ាងខ្លាំង។
ជនល្មើសបានព្យាយាមដោះគន្លឹះទ្វារ និងយកថាសដែកដែលនៅក្បែរនោះ វាយទៅលើទ្វារជាច្រើនដង ក៏នៅតែមិនអាចបើកទ្វារបានដដែល។

ប្រភពបានឲ្យដឹងដែរថា មិនយូរប៉ុន្មាន ចោរម្នាក់នោះអាចបើកទ្វារបាន ហើយរត់គេចខ្លួនបាត់ទៅ។
ទោះជាយ៉ាងណាក្ដី ចោរម្នាក់នោះត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់ប៉ុស្ដិ៍ប៉ូលិសដើម្បីធ្វើការស៊ើបអង្កេត និងបន្តតាមនីតិវិធីច្បាប់។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *