វេជ្ជបណ្ឌិតម្នាក់ ជួយសង្គ្រោះអ្នកដំណើរស្ទះទឹកនោម ដោយការសុងទុយោបឺតទឹកនោមពេញៗមាត់…(មានវីដេអូ)

ចិន៖​ វេជ្ជបណ្ឌិតម្នាក់នៅឯប្រទេសចិន បានជួយសង្គ្រោះអ្នកដំណើរម្នាក់ដែលស្ទះទឹកនោម
ដោយការសុងទុយោបឺតទឹកនោមពេញៗមាត់។

ប្រភពបានឲ្យដឹងថា វេជ្ជបណ្ឌិតរូបនោះមានឈ្មោះថា Zhang Hong អាយុ៥៥ឆ្នាំបានចំណាយរយៈពេលប្រមាណ៤០នាទី ដើម្បីបឺតទឹកនោមចំនួន៨០០មីលីលីត្រចេញពីអ្នកដំណើរម្នាក់វ័យ៧០ឆ្នាំ បន្ទាប់ពីបរាជ័យក្នុងការបូមទឹកនោមដោយប្រើប្រាស់ឧបករណ៍សង្គ្រោះ ដូចជាម្ចុល និងទុយោជ័រ។

លោកវេជ្ជបណ្ឌិតបាននិយាយថា៖​«ការជួយសង្គ្រោះមនុស្សគឺជាកាតព្វកិច្ចរបស់វេជ្ជបណ្ឌិត។» យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា វេជ្ជបណ្ឌិតបានសុំកែវមួយពីអ្នកបម្រើការងារលើយន្ដហោះ។ បន្ទាប់មកគាត់បានបឺតទឹកនោមដោយប្រើទុយោ រួចខ្ជាក់ចូលទៅក្នុងកែវ។ នៅពេលនោះដែរ ក៏មានវេជ្ជបណ្ឌិតម្នាក់ទៀត បានយកម្ចុលទៅចាក់ចូលប្លោករបស់អ្នកដំណើរនោះ ដើម្បីឲ្យទឹកនោមហូរបានស្រួល។

ប្រភពបានបន្ដថា ហេតុការណ៍នេះបានកើតឡើងនៅលើយន្ដហោះ
ដែលកំពុងធ្វើការហោះហើរឆ្លងកាត់សមុទ្រប៉ាស៊ីហ្វិក ពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក។

លោកវេជ្ជបណ្ឌិតបានឲ្យដឹងដែរថា អ្នកជំងឺមានការឈឺចុកចាប់យ៉ាងខ្លាំងនៅពេលដែលគាត់បានឃើញដំបូង។ ចំណែកឯពោះមានសភាពឡើងប៉ោងដោយសារតែផ្ទុកទឹកនោមច្រើន និងបែកញើសខ្លាំងទៀតផង។ ក្រោយពីសាកសួរក្រុមគ្រួសារបស់អ្នកជំងឺរួចមក​ ទើបដឹងថា មានជំងឺរីកក្រពេញប្រូស្ដាតដែលធ្វើឲ្យពិបាកក្នុងការបញ្ចេញទឹកនោម។

យ៉ាងណាមិញ អ្នកជំងឺត្រូវបានបញ្ជូលទៅពិនិត្យបន្ថែម បន្ទាប់ពីយន្ដហោះចុះថត។
ក្រោយពីរឿងរ៉ាវខាងលើនេះល្បីល្បាញរួចមក មានមហាជនជាច្រើនបានកោតសរសើរពីទឹកចិត្តរបស់លោកវេជ្ជបណ្ឌិតផងដែរ។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *