ជួយស៊ែរលើកទឹកចិត្តគាត់ផង!!​ គំនូរគូដោយដៃកូនខ្មែរ គូរច្បាស់ដូចថ្ងៃ

មហាជនមានការចាប់អារម្មណ៍ជាខ្លាំងនូវទឹកដៃគូរគំនូររបស់កូនខ្មែរម្នាក់ ដែលបានគូរ បុគ្គលល្បីៗជាច្រើនរូប នៅក្នុងប្រទេសកម្ពុជាយើង ហើយរូបទាំងនេះ បានបង្ហោះចេញពីក្នុងហ្វេសប៊ុកមួយឈ្មោះ Chamroeun December ។

រូបគំនូរទាំងនោះមានដូចជារូប លោក​វេជ្ជ​បណ្ឌិត Beat Richner ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា, អធិរាជសម្លេងមាស លោកតា ស៊ីន ស៊ីសាមុត, ពេជ្រ ថៃ, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, សុគន្ធ និសា, ខេម, អៀម វណ្ណី, អ៊ាម វន្នី, ឡុង លីងគ័ង្គ, មាស សុខសោភា និងអ្នកល្បីៗជាច្រើនរូបទៀត។

ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើនលាន់មាត់សរសើរជាខ្លាំងនូវទឹកដៃដ៏ពូកែ របស់កូនខ្មែររូបនេះ ព្រមទាំងមានគេធ្វើការចែករំលែកតគ្នាយ៉ាងច្រើនថែមទៀតផង ព្រោះមើលទៅរូបគំនូរទាំងនេះពិតជាស្រស់ស្អាត និងដូចរូបពិតៗអញ្ចឹង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ ថាស្នាដៃរបស់គាត់ ពិតជាគូរបានស្អាតមែនរឺក៏អត់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *