ស្ត្រីម្នាក់ពោះប៉ោងដូចអ្នកពពោះកូនភ្លោះ លុះទៅដល់មន្ទីរពេទ្យទើបដឹងការពិត!

ចិន៖ អ្នកស្រី Huang អាយុ៥៩ឆ្នាំ មានអាការពិបាកដកដង្ហើម និងពោះចេះតែបន្ដប៉ោងធំទៅៗស្ទើរផ្ទុះ ហើយថ្មីៗនេះ គាត់ទើបតែសម្រេចចិត្តទៅពិនិត្យនៅមន្ទីរពេទ្យវេជ្ជសាស្ត្រ Harbin Medical University ដែលស្ថិតនៅក្នុងខេត្ត Heilongjiang ប្រទេសចិន។

ក្រោយពីវេជ្ជបណ្ឌិតធ្វើការពិនិត្យច្បាស់លាស់រួចមក ទើបដឹងថាពោះមានសភាពប៉ោងខ្លាំងគឺបណ្ដាលមកពីដុះដុំសាច់ក្នុងអូវែ ដែលធ្វើឲ្យសរីរាង្គខាងក្នុងរួមមាន ថ្លើម រំពែង និងក្រលៀនពិបាកក្នុងការដំណើរការ។ អ្នកស្រី Huang បានឲ្យដឹងដែរថា ដំបូងឡើយពោះរបស់គាត់ប៉ោងបន្ដិចប៉ុណ្ណោះ ហើយក៏គិតថាវាជារឿងធម្មតា និងមិនចង់ទៅមន្ទីរពេទ្យឡើយ។ មិនយូរប៉ុន្មានពោះចាប់ផ្ដើមប៉ោងទៅៗ ធ្វើឲ្យគាត់ពិបាកដកដង្ហើមជាខ្លាំង ទើបប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ។

ការវះកាត់មួយត្រូវបានធ្វើឡើងដោយចំណាយអស់រយៈពេល៩០នាទី ដោយយកដុំសាច់ចេញដែលមានទម្ងន់៣៥គីឡូក្រាម និងប៊ូមយកទឹកខាប់ៗពណ៌ត្នោតចេញពីដុំសាច់រហូតដល់ទៅ៣៣លីត្រ ហើយកាត់ថង់ស្បែកទម្ងន់២គីឡូក្រាមផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *