ឆ្លាតមែន! អាចដើរយ៉ាងត្រង់ដូចមនុស្ស និងដើរថយក្រោយយ៉ាងស្ទាត់…(មានវីដេអូ)

ន័រវែស៖ សុនខមួយក្បាលឈ្មោះថា Henry អាយុ៨ឆ្នាំ ជាប្រភេទពូជ Border Collie មានសមត្ថភាពដ៏គួរឲ្យកោតសរសើរ តាមរយៈការដើរត្រង់ខ្លួនដូចជាមនុស្សទូទៅ ហើយមិនត្រឹមតែប៉ុណ្ណោះទេ វាក៏អាចដើរថយក្រោយបានយ៉ាងស្ទាត់ជំនាញទៀតផង។ វាបានចាប់ផ្ដើមរៀនដើរត្រង់ខ្លួន តាំងពីវានៅតូចម៉្លេះ ហើយយូរៗទៅ ក៏អាចដើរថយក្រោយបានតែម្ដង។

អ្នកស្រី Line Fatland Froystad ជាម្ចាស់របស់សុនខ Henry រស់នៅក្នុងទីក្រុង Stanvanger នៃប្រទេសន័រវែស បាននិយាយថា៖

Henry គឺជាសុនខមួយក្បាល ក្នុងចំណោមបងប្អូនរបស់វាចំនួន៧ក្បាល ហើយវាតែងតែលោតលេង និងធ្វើសកម្មភាពផ្សេងៗយ៉ាងសកម្មតាំងពីនៅតូច។ លុះពេលធំឡើង វាក៏ចាប់ផ្ដើមធ្វើសកម្មភាពទាំងឡើយ ជាបន្ដបន្ទាប់ រហូតដល់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សជុំវិញខ្លួនវា។

អ្នកស្រីបន្ដទៀតថា៖ ប្រសិនបើខ្ញុំមានបាល់ក្នុងដៃ វានឹងសប្បាយចិត្ត ហើយចាប់ផ្ដើមការដើរជើរពីរ។ មានពេលខ្លះ ខ្ញុំគិតថាវាសឹងតែមិនមែនជាសុនខ ព្រោះមើលទៅវាចេះដូចជាមនុស្ស។ តែទោះជាយ៉ាងណាក៏ដោយ ភាគច្រើន វាតែងតែដើរដូចជាសុនខទូទៅអីចឹងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

វីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *