របរចិញ្ចឹមបង្គាកំពុងតែត្រូវប៉ាន់ខ្លាំង តោះទៅដឹងពីបច្ចេកទេសចិញ្ចឹមបង្គាទឹកប្រៃ!

នៅមួយរយៈចុងក្រោយមកនេះ យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរកំពុងតែចាប់អារម្មណ៍ជាមួយនឹងអាជីវកម្មចិញ្ចឹមបង្គាទឹកសាបនិងទឹកប្រៃ។ ប៉ុន្ដែយ៉ាងណាមិញប្រភេទអាជីវកម្មចិញ្ចឹមបង្គាទឹកប្រៃមិនទាន់មានអ្នកណាធ្វើនៅឡើយ នៅក្នុងប្រទេសកម្ពុជាយើង។

១. ការរៀបចំស្រះឬអាង

ទីតាំងនៃស្រះចិញ្ចឹមអាចនៅតំបន់ព្រៃកោងកាង ឬតំបន់តាមជិតមាត់សមុទ្រ
ទំហំនៃស្រះគឺអាស្រ័យទៅទំហំដីនិងស្ថានភាពដីរបស់លោកអ្នក
ដើម្បីបន្សាបជាតិពុលនិងជាតិប្រៃក្នុងស្រះ មុនពេលដាក់ចិញ្ចឹមបង្គា ត្រូវបាចកំបោរចំនួន ២ តោន ក្នុងផ្ទៃស្រះមួយហិចតា។

ក្នុងផ្ទៃស្រះត្រូវប្រមូលភក់ដាក់ ប្រមាណជា ៣០ សង់ទីម៉ែត្រពីបាតស្រះ
ដំឡើងឧបករណ៍ម៉ាស៊ីនទឹកវិល ព្រោះកាលណានៅក្នុងស្រះមាន ប្រព័ន្ធទឹកវិលបង្គានិងឆាប់ធំធាត់បានលឿន។

ដាក់ជីលាមកមាន់ស្ងួតឬលាមកគោក្នុងអត្រា ៣០០ គីឡូក្រាមក្នុងមួយហិករួមជាមួយអ៊ុយ (៤៥-០-០) ក្នុងបរិមាណ ១៨ គីឡូក្រាម។
តង់ស៊ីតេនៃការដាក់ចិញ្ចឹមគឺដាក់កូនបង្គាចំនួនពី ៥,០០០ ទៅ ១០,០០០ ត្រីក្នុងផ្ទៃដីស្រះមួយហិកតា។
២. ការបង្កាត់ពូជ

បង្គាដែលសមស្របបំផុតសម្រាប់ការបន្ដគឺបង្គាដែលទម្ងន់ប្រមាណ ៧០ ក្រាម
ការបន្ដពូជអាចធ្វើឡើងបាន ដោយគា្រន់តែយកបង្គាញីនិងបង្គាឈ្មោលដាក់ជាមួយគ្នាមួយយប់ ហើយវាចេញជាការស្រេច

បង្គាញីអាចបង្កើតពងបានពី ០.៥ លានទៅ ០,៧៥ លានពង។ ពងកូនជាទូទៅកើតឡើងនៅពេលយប់ហើយការបង្កកំណើតគឺខាងក្រៅ។
ការញាស់កើតឡើងបន្ទាប់ពីការបង្កកំណើតរយៈពេល ១២-១៥ ម៉ោង។
៣. ការផ្ដល់ចំណី

បង្គាជាទូទៅរស់នៅក្នុងជម្រៅពី ០ ទៅ ១១០ ម៉ែត្រ។ ពួកវារស់នៅភក់និងដីខ្សាច់បាត។ ពួកគេអាចរស់នៅក្នុងបរិស្ថានដែលមានជាតិប្រូតេអុីននិងសមុទ្រ។
បង្គាជាសត្វដែលចូលចិត្តរស់នៅក្នុងសីតុណ្ហភាពទឹកពី ១៨-៣៤.៥ អង្សាសេនិងទឹកអំបិលពី ៥-៤៥ ppt

ចំណីរបស់សត្វបង្គាមនេះគឺងាយខ្លាំងណាស់ ព្រោះវាចូលស៊ីភក់ ដែលនៅបាតស្រះ និងពពួកឬសរុក្ខជាតិមានដាំក្នុងស្រះជាដើម។ ប៉ុន្ដែករណីគេចិញ្ចឹមលក្ខណៈជាអាជីវកម្មធំៗគឺគេប្រើចំណីស្រាប់ ដើម្បីឲ្យវាឆាប់ធំ។
៤. ការប្រមូលផល

ក្រោយពេលដាំប្រមាណពី ៤-៥ ខែគឺជាពេលដែលអាចប្រមូលផលបង្គាបានហើយ។ មួយវិញទៀតទម្ងន់បង្គាជាមធ្យមគឺយ៉ាងហោចណាស់ ២៥ ក្រាម ជាទម្ងន់សមល្មមសម្រាប់ការប្រមូលផល៕

អត្ថបទដោយ៖ សារ ធូរ៉ា
ប្រភពពី business cambodia

Leave a Reply

Your email address will not be published. Required fields are marked *