ឃើញហើយ អាណិតណាស់!! ដំរីកាយសំរាមផ្លាស្ទិកសុី ដែលភ្ញៀវទេសចរបោះចោល

ឥណ្ឌា៖ ដំរីមួយក្បាល ត្រូវបានគេប្រទះឃើញនៅភាគខាងលិចរដ្ឋ Bengal ប្រទេសឥណ្ឌា កំពុងស្វែងរកចំណីសុី និងកាយសំរាមផ្លាស្ទិកសុី ដែលភ្ញៀវទេសចរបោះចោលយ៉ាងឥតសណ្ដាប់ធ្នាប់។

យោងតាមរូបថតប៉ុន្មានសន្លឹកដែលថតឡើងដោយលោក Pranab Das បង្ហាញឲ្យឃើញថា ដំរីមួយក្បាលនោះ
បានប្រើប្រម៉ោយរបស់វា កាយគំនរសំរាមផ្លាស្ទិក និងបោះទៅលើក្បាល រួមទាំងលើខ្នង ដើម្បីរកចំណីសុីយ៉ាងអាសូរ។

លោក Pranab Das បាននិយាយដែរថា សំរាមទាំងនោះ ត្រូវបានយកមកចាក់ចោលដោយឡានភ្ញៀវទេសចរមួយចំនួន។
ហើយនៅពេលដែលបានឃើញដំរីរុករកចំណីក្នុងគំនរសំរាមបែបនេះ គឺលោកពិតជាមានការឈឺចាប់ណាស់។

យ៉ាងណាមិញ ជុំវិញរូបភាពខាងលើនេះ ត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម
ដោយសង្ឃឹមថាភ្ញៀវទេសចរទាំងអស់នឹងចូលរួមថែរក្សាបរិស្ថានផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *