ព្យាបាលពុលអាហារ!

ព្យាបាលជំងឺ៖ព្យាបាលពុលអាហារ ពុលរុក្ខជាតិ ពុលផ្សិតព្រៃ ពុលអាសេនីក
ប្រភេទរុក្ខជាតិ៖ ត្រកួន

ក្រៅពីនេះ ត្រកួនក៏អាចព្យាបាល នោមតិច នោមឈាម ឈាមច្រមុះ ក្អកធ្លាក់ឈាម ធ្លាក់ឈាមឫសដូងបាត កើតបូស ស្បែកកើតពងខ្ទុះ និងឆ្កែខាំបានថែមទៀងផង។

វិធីធ្វើ និងប្រើប្រាស់៖
-យកត្រកួនទាំងឫសកន្លះគីឡូ រហូតដល់មួយគីឡូ បុកពូតយកទឹកហូប ឬស្ងោរសណ្តែកបាយ ១២០ ក្រាម ជាមួយវល្លិអែម ៣០ក្រាម ផឹកបន្ថែមទៀតកាន់តែប្រសើរ

-បើនោមឈាម ឫសដូងបាតឈាម គេយកត្រកួនស្រស់ ០.៥ គីឡូក្រាម បុកពូតយកទឹកលាយទឹកឃ្មុំហូប
-កើតបូស ស្បែកកើតពងខ្ទុះ បុកត្រកួនស្រស់បិទបំពោក។

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។
វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *