អរគុណដល់បងដំរី!!! សត្វដំរីបានជួយ ដល់អ្នកធ្វើដំណើរ ដូចនេះយើងនាំគ្នាចូលរួមថែទាំ និងអភិរក្សទាំងអស់គ្នា
ចំពេលដែលមានភ្លៀងធ្លាក់ជោកជាំ ធ្វើឲ្យដើមឈើបាក់នៅដេកលើផ្លូវនៅតំបន់ដាច់ស្រយ៉ាល គឺមិនមានគ្រឿងចាក់ដើម្បីជួយទាញចេញនោះទេ គឺមានតែសត្វដំរីនេះឯដែលអាចជួយយើងទាំងអស់គ្នាបាន។បើយោងតាមប្រភពហ្វេសប៊ុកមួយបានឲ្យដឹងថា
” សត្វដំរីបានជួយ ដល់អ្នកធ្វើដំណើរ យើងនាំគ្នាចូលរួមថែទាំ និងអភិរក្ស ជាចុងក្រោយ សូមសំនូមពរ មេត្តាស្រលាញ់សត្វទាំងអស់គ្នាបាទ។ “។គួររំលឹកថា ដំរីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែងមានស្បែកកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង ដំរីមានក្រចកម្រាមដើង១៨ គឺនៅជើងមុខនីមួយៗមានក្រចកម្រាមជើង៥ ឯក្រចកជើងក្រោយនីមួយៗមានម្រាម៤ តែក៏មានដំរីខ្លះមានក្រចកម្រាមជើងដល់ទៅ២០ដែរ។ ដំរីញីមានភ្លុក “ចែ” ដែរ តែវាមិនបញ្ចេញឲ្យឃើញច្បាស់ដូចដំរីឈ្មោលពេញវ័យទេ។
ភ្លុកដំរីធំ ឈ្មោលមួយចំនួនមានប្រវែងរហូតដល់ទៅ១ម៉ែត្រ។ ដំរីនៅតំបន់អាស៊ីខុសពីដំរីនៅតំបន់អាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ។ដំរីច្រើនរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឬសឈើខ្ចីៗ ទំពាំងឬស្សី ផ្តៅ និងវល្លិ៍ជាដើម។
ចំពោះការចិញ្ចឹមក្នុងសួនសត្វ ដំរីអាចស៊ីផ្លែឈើ អំពៅ ចេក។ល។ វាផឹកទឹករហូតដល់ ២០០លីត្រ ក្នុងមួយថ្ងៃ (នៅកន្លែងសំបូរទឹក)។ ដំរីច្រើនផ្តល់កំណើតកូនក្នុងខែកក្តដា-សីហា កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែរ ប៉ុន្តែកម្រណាស់បន្ទាប់ពីពពោះរយៈពេល២១ខែ (យូរបំផុត២៥ខែ)។ ដំរីមេអាចបង្កើតកូនបាន ៤ ឬ៥ដង ហើយអាចមានកូនរហូតដល់៥០-៧០ឆ្នាំ។