ឈប់បារម្ភរឿងមុខកើតមុនទៀតទៅ!
ស្វាយជាប្រភពសម្បូរទៅដោយវីតាមីន A ជួយជម្រះរាល់កោសិកាចាស់ៗលើស្បែក ប្រឆាំងនឹងការកើតមុន ការពារពីការកើតមុន។ វីតាមីន A សំខាន់ណាស់ចំពោះស្បែកព្រោះបើខ្វះវីតាមីន A ស្បែកអ្នកនឹងប្រែជាខ្មៅស្រអាប់ ប្រហោងមុខ កើតមុន ហើយក៏ធ្វើឱ្យស្បែកដៃ កែងដៃ និងជង្គង់ឡើងគ្រើមផងដែរ។មិនតែប៉ុណ្ណោះទេ វត្តមានវីតាមីន C ក្នុងផ្លែស្វាយនឹងជួយបង្កើតកូឡាសែនសារធាតុដែលធ្វើឱ្យស្បែកតឹងណែនគ្មានភាពជ្រីវជ្រួញ។
*គ្រឿងផ្សំ
ស្វាយទុំ 1ផ្លែ
ស៊ុតស 1គ្រាប់
ទឹកឃ្មុំ 1ស្លាបព្រាកាហ្វេ
ស្ករត្នោត 1ពែង
*ការណែនាំ
យកស្វាយទៅក្រឡុកឱ្យម៉ត់
វៃស៊ុតស
ដាក់ស្វាយលាយជាមួយស៊ុតស ទឹកឃ្មុំ និងស្ករត្នោត រួចច្របល់ឱ្យសព្វចូលគ្នារួចជាស្រេច
លាងសម្អាតផ្ទៃមុខរបស់អ្នកជាមុនសិន បន្ទាប់មកប្រើម៉ាស់ខាងលើលាប និងម៉ាស្សាលើស្បែកមុខថ្នមៗរយៈពេលពី 5-7នាទី
រង់ចាំរយៈពេល 30នាទី រួចលាងសម្អាតមុខចេញនឹងទឹកស្អាត
ប្រើឱសថនេះឱ្យបាន 2-3ដងក្នុងមួយសប្តាហ៍។ មិនយូរទេ អ្នកនឹងបានឃើញស្បែកមុខអ្នកប្លែកស្រស់ស្អាតច្រើនជាងមុន៕