រូបមន្តធម្មជាតិបំបាត់សង្វា ត្រឹមតែ១យប់…(មានវីដេអូ)

សង្វារ៖ តើអ្នកស្អប់ស្នាមសង្វារណាស់មែនទេ?
ដោយសារតែស្នាមសង្វារទើបធ្វើអោយស្បែកអ្នកមើលទៅគគ្រើម និងធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង តើមែនទេ?​​

ការមានស្នាមសង្វារនៅផ្នែកណាមួយនៃរាងកាយរបស់អ្នកវានឹងធ្វើអោយស្បែកនៅតំបន់នោះត្រូវបានកាត់បន្ថយតួនាទីចិញ្ចឹមស្បែក
ឫក៏អាចធ្វើឲ្យកោសិកាស្បែករបស់ត្រូវបានបាត់បង់(ងាប់) ។

ប៉ុន្តែអ្នកកុំបារម្ភអំពីវាទៀតអី!! នេះជាដំណឹងល្អខ្លាំងណាស់សម្រាប់អ្នក ទាក់ទងនឹងវិធីបំបាត់ស្នាមសង្វារដ៏មានប្រសិទ្ធិភាព ដែលនឹងបង្ហាញជូនអ្នកនៅថ្ងៃនេះ។តោះ!ដើម្បីកុំអោយខាតពេលយូរ យើងនឹងបង្ហាញលោកអ្នកអំពីរូបមន្តដែលមានប្រសិទ្ធភាពបំផុតគឺថាបាត់១០០%តែម្ដង។

តើត្រូវការគ្រឿងផ្សំអ្វីខ្លះ?តោះ…! មកស្គាល់គ្រឿងផ្សំទាងអស់គ្នា។

*គ្រឿងផ្សំរួមមានដូចជា៖
១- ប៊ឺផ្លែឈើ
២- ផ្លែឆៃថាវក្រហមកិនយកទឹក
៣-ជែលប្រទាលកន្ទុយក្រពើ

របៀបធ្វើ​ ឫលាយគ្រឿងផ្សំ៖

ដើម្បីធ្វើគ្រីមនេះ លោកអ្នកទំនងជាត្រូវការចានធំមួយដើម្បីដាក់ គ្រឿងផ្សំទាំងនេះ ដោយជំហានដំបូង សូមយក ប៊ឺផ្លែឈើ ១ស្លាបព្រាធំ បន្ទាប់មកចាក់ទឹកឆៃថាវក្រហម ១ស្លាបព្រាបាយ រួចកូរអោយសព្វរហូតដល់ល្បាយចូលគ្នាសព្វ។

បន្ទាប់មកទៀតយក ស្លាបព្រាធំមួយ មកដួសជែលប្រទាលកន្ទុយក្រពើ ដាក់ចូល ហើយកូរអោយសព្វម្តងទៀត បន្ទាប់មកទៀតយកវាមកតេស្តលើស្បែកថាវាក្លាយជាល្បាយគ្រីមម៉ដ្ឋហើយរឺនៅ បើនៅមិនទាន់ល្អ សូមកូរឫវាយវាបន្ថែមម្ដងទៀត។

របៀបនៃការប្រើប្រាស់៖

សូមយកគ្រីមនេះ លាបលើស្បែកត្រង់កន្លែងណាដែលមានសង្វារ រៀងរាល់បន្ទាប់ពីពេលអ្នកងូចទឹកមុនចូលគេង អ្នកត្រូវជូតខ្លួនឲ្យស្អាតសឹមលាប ហើយសូមលាបវាអោយបាន២សប្ដាហ៏ បន្ទាប់មកអ្នកនឹងឃើញថាស្បែកចាប់ផ្តើមមើលឃើញពីប្រសិទ្ធភាពយ៉ាងអស្ចារ្យដែលស្នាមសង្វានឹងរលាយបាត់ពីស្បែករបស់អ្នក ចំពោះការលាបគ្រីមនេះ។

សូមលាបដោយម៉ាស្សារហូតគ្រីមចូលសាច់អស់ ហើយគេងតាមធម្មតា។ ដើម្បីលទ្ធផលច្បាស់ សូមអនុវត្តអោយបានជារៀងរាល់ថ្ងៃ នោះស្បែក នឹងឆាប់បាត់សង្វារ ទន់ និង ស ថ្លាស្អាតដូចចិត្តដែលប្រាថ្នា។បន្ទាប់ពីធ្វើគ្រីមនេះហើយ សូមទុកវាក្នុង ដបឫកូនកែវស្អាតមួយ ហើយអាចទុកប្រើបានរយៈពេល ៣ខែ។

សូមអរគុណលោកអ្នកដែលបានអានដល់ចប់ ពិសេសបានចុចស៊ែរចែករំលែក ទៅកាន់មិត្តភក្តិ និង ក្រុមគ្រួសារ បន្ត ។
សូមថ្លែងអំណរគុណ សូមទទួលបានជោគជ័យក្នុងការបំបាត់ស្នាមសង្វានេះឲ្យជាដាច់រហូតណា គ្រប់ៗគ្នា។

Leave a Reply

Your email address will not be published. Required fields are marked *