សំណាងធំហើយ! កំពុងតែឈរជាមួយឥវ៉ាន់សុខៗ ក៏ដើរចេញមួយភ្លេត ស្រាប់តែ…

បរទេស៖ បើយោងតាមប្រភពវិដេអូមួយដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គមដោយនារីរូបស្រស់ម្នាក់ស្ទើរតែត្រូវរថយន្តមួយបុកពេញទំហឹង ទៅហើយ ដោយហេតុការណ៏នេះបានកើតឡើងនៅក្នុងទីក្រុងសុីដនី ប្រទេសអូស្ត្រាលី។

ជាក់ស្តែងនេះបើយោងតាមប្រភពនារីម្នាក់នោះមានឈ្មោះថា Karyn Johnson បានរួចជិវិតក្រោយពី នាងដើរចេញពីកន្លែងគ្រោះថ្នាក់ ដោយសកម្មភាពទាំងអស់បានផ្តិតជាប់ ក្នុងកាំមេរ៉ាសុវត្ថិភាពទាំងស្រុង ដោយពេលនោះ នាងបានឈរចាំត្រង់ចំណតឡានក្រុង ដោយសារតែទឹកដោះម្តាយថ្លៃឬ ជិវិតមិនទាន់អស់ ទើបនាងបានដើរចេញពីកន្លែងចំណតនោះ បានប្រហែលជា៧វិនាទី

ដោយភ្លាមនោះ មានរថយន្តមួយបានបើកឡើងលើផ្លូវ ក្នុងល្បឿនលឿន ចំកន្លែង ដែលនារីម្នាក់នោះឈរចាំឡានក្រុងមួយស្របក់មុននោះ និងបានបុកសម្ភារៈដែលទើបតែទិញពីផ្សារទំនើបក្បែរៗនោះ ខ្ទេចម៉ត់តែម្តង៕

តោះកុំអោយខាតពេលយូរ
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

ប្រភព wekh

Leave a Reply

Your email address will not be published. Required fields are marked *