មួយឈុតនេះប្លែកភ្នែកតែម្តង! នារីនំអន្សមជ្រូកខ្មែរ…(មានវីដេអូ)

ថ្មីៗនេះ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកមួយ ឈ្មោះ Kim Hai បានបង្ហោះរូបភាពដ៏គួរឲ្យទាក់ទាញប៉ុន្មានសន្លឹក ពីនារីដ៏ស្រស់ស្អាតម្នាក់ ធ្វើការតុបតែងខ្លួន ដោយប្រើ​ប្រាស់ស្លឹកចេក រហូតដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការច្នៃប្រឌិត ដ៏ប្លេកបែបនេះ។

ហ្វេសប៊ុកខាងលើបានបញ្ជាក់ថា “នារីនំអន្សមជ្រូកខ្មែរ

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ប្រពៃណី​ខ្មែរ​មួយ​ ដែល​តែងតែ​ធ្វើ​ឡេីង​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ពិធី​បុណ្យ​មួយ​នេះ​ អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​គឺ​កាវេចនំ​អន្សម។ ​កុំ​ភ្លេច​រៀន​វេច​នំ​អន្សម​ខ្មែរ​យើង ​ទាំងអស់​គ្នា​ណា កែច្នៃឈុតចេញពី ស្លឹកចេក អង្ករដំណើបផ្លែម្រេចនិងគ្រាប់សណ្ដែកខៀវ ជាមួយនិងសាច់ជ្រូកហើយនិងដើមព្រៀល”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់ថា ៖ ស្អាតណាស់បង, ស្អាតកប់ហ្មង បង, មិនសរសើរមិនបាន, ប្លែកភ្នែកមែនទែនស្អាតខ្លាំងណាស់, ស្អាតណាស់ គំនិច្នៃប្រឌិតពិតជាពូកែមែនក្មួយ, អស្ចារ្យណាស់ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *