ឱសថធម្មជាតិព្យាបាលជំងឺមហារីកដោះ គីសដោះ!

មហារីកដោះជាអ្វី? មហារីកដោះ ជាជំងឺមហារីកមួយ ក្នុងចំណោមជំងឺមហារីក តែងជួបប្រទះបំផុតនៅស្ត្រីភេទ។ ក្នុងសឹងតែគ្រប់ ករណី ក៏ដូចជាជំងឺមហារីកដទៃទៀតដែរ មហារីកដោះ ពុំមានការស្តែងចេញច្បាស់លាស់ភ្លាមពីដំបូង។ ហើយដល់ពេលលេចចេញច្បាស់នោះ ជំងឺបានឈានដល់ ដំណាក់កាលធ្ងន់ធ្ងរ ពិបាកព្យាបាល។

ដូច្នេះ ការស្វ័យត្រួតពិនិត្យ ដើម្បីឆាប់រកឃើញភាពខុស ប្រក្រតីនៅដោះ គឺសំខាន់បំផុត។ ស្វ័យត្រួតពិនិត្យដោះ ទាំងសងខាងរាល់ថ្ងៃ ជាវិធីល្អបំផុត ជួយស្ត្រីឆាប់រក ឃើញដុំគីសប្លែកធម្មតា តំបន់ស្បែកមានពណ៌ចម្លែក។ សញ្ញាទាំងអស់នេះ សុទ្ធតែអាច ព្រមានពីគ្រោះថ្នាក់មហារីកដោះ ហើយអ្នកត្រូវទៅពិនិត្យកាន់ តែឆាប់កាន់តែល្អ។

តើនរណាខ្លះអាចរងគ្រោះថ្នាក់ដោយសារជំងឺនេះ? -គ្រោះថ្នាក់អាចកើតមានឡើងចំពោះស្ត្រីគ្រប់រូប សូម្បីតែស្ត្រីអាស៊ីហើយជាពិសេសគឺស្ត្រីដែលមានអាយុច្រើនជាង ៥០ឆ្នាំ។ -ស្ត្រីដែលមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីកដោះដូចជា ម្តាយ ឬបងប្អូនស្រី។

-ស្ត្រីដែលមានប្រវត្តិផ្ទាល់ខ្លួនធ្លាប់កើតជំងឺ មហារីកដោះ ប្រភេទដែលមិនមានគ្រោះថ្នាក់។ -ស្ត្រីដែលមានផ្ទៃពោះលើកទីមួយនៅពេលដែលមានអាយុច្រើន (៣០ឆ្នាំ) មិនដែលមានផ្ទៃពោះសោះ។

-ដុំសាច់ ឬសាច់នៅក្នុងដោះ ឬនៅម្តុំក្លៀំក
–ដោះមានការផ្លាស់ប្តូរទំហំ ទ្រង់ទ្រាយ និងពណ៌សម្បុរ

-ចុងដោះចេញទឹក
-នៅពេលដែលស្ទាបស្បែកដែលស្រោបដោះ ឃើញថាមានការផ្លាស់ប្តូរ ស្បែកអាចខួចចូល ឬខួចចេញ ឫបែកស្រកា)។

ការណែនាំសំរាប់ការពិនិត្យដោះ ? ស្ត្រីគ្រប់រូបត្រូវតែធ្វើតាមគោលការណ៏ណែនាំទាំងនេះជាចាំបាច់ដើម្បីពនិត្យរកជំងឺមហារីកឱ្យឃីញទាន់ពេល ព្រោះថាជំងឺមហារីកដោះមិនបង្ហាញនូវរោគសញ្ញាទេពេលដែលទើបតែចាប់ផ្តើម។

ការណែនាំ មានដូចតទៅៈ -ស្ត្រីដែលមានអាយុច្រើនជាង៤០ឆ្នាំ ត្រូវតែឱ្យគ្រូពេទ្យថតដោះ និងពិនិត្យដោះបែបស៊ីប៉ីអី (CBE) ឱ្យបានរៀងរាល់ឆ្នាំ។ -ស្ត្រីដែលមានអាយុពី២០ឆ្នាំ ទៅ៣៩ឆ្នាំ ត្រូវឱ្យគ្រូពេទ្យពិនិត្យដោះបីឆ្នាំម្តង។ -ស្ត្រីគ្រប់រូបដែលមានអាយុច្រើនជាង២០ឆ្នាំ ត្រូវពិនិត្យដោះដោយខ្លួនឯងរៀងរាល់ខែ។

ខាងក្រោមនេះជារូបមន្ត ធម្មជាតិព្យាបាលមហារីកដោះ គីសដោះ ព្យាបាល៖ មហារីកដោះ គីសដោះ
រុក្ខជាតិ៖ ស្មៅក្បាលរុយ ឬដើមកំប៉ោយចិន

វិធីធ្វើ និងប្រើប្រាស់៖
-យកស្មៅប្រមាណ៣ដើម លាងទឹកឲ្យស្អាត បុកឲ្យម៉ដ្ឋ លាយជាមួយទឹកបរិសុទ្ធ១កែវ
-យកស្បៃច្រោះយកតែទឹក

-ហូប១ថ្ងៃ ៣ពេល ម្តង១កែវ បើលាយទឹកឃ្មំសុទ្ធកាន់តែប្រសើរ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *