រូបមន្តធម្មជាតិព្យាបាលទឹកស៊ីជើង និងការប្រេះកែងជើង!
ព្យាបាល៖
ទឹកស៊ីជើង
និងប្រេះកែងជើង
ឱសថធម្មជាតិ៖
សំបកមង្ឃុត។
-សំបកមង្ឃុតមានគុណប្រយោជន៍សម្រាប់ព្យាបាលដំបៅផ្សះ
ដំបៅបំបាត់ស្នាមរលេះរលួយ ឬព្យាបាលដំបៅដែលមានខ្ទុះ។
វិធីធ្វើ និងព្យាបាល៖
-យកសំបកមង្ឃុតស្រស់ ឬសំបកស្ងួតត្រដុសជាមួយទឹកកំបោរថ្លាឲ្យបានខាប់
-លាបនៅលើដំបៅទឹកស៊ីជើងក្នុងមួយថ្ងៃពី២ ទៅ៣ដង រហូតដល់ជាសះស្បើយ។
-មុនពេលប្រើថ្នាំលាបទៅលើបរិវេណដំបៅស៊ីជើង គួរតែលាងជើងនឹងសាប៊ូឲ្យបានស្អាត ជូតឲ្យស្ងួត
ប្រសិនបើមានអាល់កុលជូតដំបៅនោះឲ្យស្អាតសិន ចាំលាបតាមក្រោយក៏បាន។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។
វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភពពី លោកពូ អ៊ាង សុផល្លែត