លេងខុសទំនង! យុវជន ដែលនិយាយថា អង្គរវត្តមិនមែនជារបស់ខ្មែរ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនបានហើយ…(មានវីដេអូ)

មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ យុវជនម្នាក់បានបង្ហោះវីដេអូរបស់ខ្លួន នៅក្នុងបណ្តាញសង្គម Tik Tok ដែលនិយាយថា ​អង្គរវត្តមិនមែនជារបស់ខ្មែរទេនោះ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនបានហើយ។ ក្នុងនោះ បើយោងតាមរយៈការបញ្ជាក់ក្នុងហ្វេសប៊ុករបស់ លោក ផែង វណ្ណៈ បានប្រាប់ឲ្យដឹងបន្ថែមថា ៖

“ឃាត់​ខ្លួន​បានហេីយ​ ! នៅរសៀល​ថ្ងៃនេះ​ លោកឧត្ដមសេនីយ៍​ទោ​ បែន​ រ័ត្ន​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បានអោយដឹងថា​ កម្លាំង​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បានឃាត់ខ្លួន​ឈ្មោះ​ ញ៉ែល​ ធារី​ណា​ រួច​ហើយ​ ។ ពេល​នេះ​ សមត្ថកិច្ច​កំពុង​សាកសួរដេីម្បី​ចាត់ការ​តាម​និតិវិធី​ ។

គួរបញ្ជាក់ថា​ យុវជន​រូបនេះ​ បានថតវីដេអូបង្ហោះ​ដោយ​និយាយ​ថា​ អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា​ទេ​ ។ ការនិយាយ​បែបនេះ​ បង្កអោយ​ប្រជាពលរដ្ឋ​កម្ពុជា​ ប្រតិកម្ម​ទូទាំង ​ប្រទេស​តែម្ដង​ និងបានសំណូមពរ​អោយ​សមត្ថកិច្ច​ចាត់ការ​យុវជន​រូបនេះ​តាមច្បាប់​ដោយមិនត្រូវលេីកលែងឡេីយ​ ។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត
សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *