ភ្ជុំទៅលេងវត្តណា ពិរោះណាស់ ស្អាតហើយ ថែមទាំងកាយវិការបានទៀត គ្រប់គ្នាសរសើរមិនដាច់ពីមាត់…(មានវីដេអូ)

មហាជនជាច្រើន ពិតជាច្បាស់ច្បាស់ នូវ ក្មេងស្រី ម្នាក់ឈ្មោះ ល្អហួស ដែលត្រូវជាក្មួយស្រី របស់តារាសម្ដែង ដេននី ក្វាន់ ហើយក៏ត្រូវជាកូនស្រីបង្កើត របស់អ្នកនាង ចោម ច័ន្ទ។ ក្មេងស្រីម្នាក់នេះ មានឈ្មោះពិតថា សុខ គីមហ័ង បច្ចុប្បន្នត្រូវបានទស្សនិកជន ចាប់អារម្មណ៍ខ្លាំង ទៅលើរូបសម្រស់ ដ៏ស្រស់ស្អាតរបស់កុមារីរូបនេះ ជាពិសេសនោះ គឺនាងមានមុខមាត់​ស្រដៀងនឹងតារាថៃល្បីឈ្មោះ​ នាង yaya urassaya តែម្ដង​។

ចំណែក ម្សិលមិញនេះ នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ​ក្នុងហ្វេសប៊ុក អ្នកនាង ចោម ច័ន្ទ បានបង្ហោះវីដេអូមួយពីការ ច្រៀងឡើងវិញ របស់កូនស្រីខ្លួន ហើយភ្ជាប់សារខ្លីមួយបញ្ជាក់ថា “បទ ភ្ជុំទៅវត្តណា (ម្ចាស់ដេីម មាស សុខសោភា) ច្រៀងទ្បេីងវិញ (កូនស្រី នាងល្អហួស) ជួយស៊ែលផងណប់ និងចុចទ្បាយផែកផងបងប្អូន ដេីម្បីទទួលវីឌីអូថ្មី តោះរីករាយស្តាប់ក្នុងឱកាសភ្ជុំបិណ្ឌ ៤១”។

ក្រោយស្តាបបទនេះចប់ ធ្វើឲ្យមហាជនជាច្រើនផ្ទុះការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះ ល្អហួស ដែលបានបកស្រាយចម្រៀងមួយបទនេះ ហើយមានអ្នកខ្លះបាន និយាយថា ៖ ល្អហួស ប្អូនស្រី កើតមកជាតិនេះ សំណាងណាស់ កុំបោះបង់ឱកាសនេះ អោយសោះ ណាប្អូន បងស្រលាញ់ពេញចិត្តប្អូនណាស់, ស្អាតណាស់ ហើយស្អាតបំផុតគឺសក់ហ្នឹង តែម្តង, តែងជានារីខ្មែរស័ក្តិសមណាស់ ពៅមាស, ស្អាតខ្លាំងណាស់ក្មួយ, អនាគត ច្បាស់ជាក្លាយជា Super Star ហើយ រាងស្អាត អ៊ីចឹង។

ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត។
តោះដើម្បីកុំឲ្យបងប្អូនរងចាំយូរ សូមស្តាប់ ល្អហួស ច្រៀងទំាងអស់គ្នា ៖

Leave a Reply

Your email address will not be published. Required fields are marked *