សូមឪពុកម្តាយគប្បីប្រុងប្រយ័ត្ន! ក្មេងស្រីម្នាក់ឈឺក្បាលអស់កន្លះឆ្នាំមិនដឹងមូលហេតុ ពេលទៅជួបពេទ្យទើបដឹងការពិត
ប្រទេសថៃ៖ តាមគេហៈទំព័ររបស់ថៃបានអោយដឹងថា មានក្មេងស្រីម្នាក់បានមានអាការៈ ឈឺក្បាល ហើយនិងឈឺចាប់តាមសាច់ដុំអស់រយៈពេលអស់កន្លះឆ្នាំមកហើយ ដោយនាងមិនអាចក្រោកឈរបាននោះទេ។អ្វីដែលនឹកស្មានមិនដល់នោះនៅពេលដែលរូបនាងបានទៅជួបគ្រូពេទ្យ ពេលនោះបានរកឃើញថា នាងមានប៉ារ៉ាសិតនៅក្នុងខួរក្បាលមានប្រវែងរហូតដល់ទៅ 30 សង់ទីម៉ែត្រឯណោះ។
លោកគ្រូពេទ្យបានមានប្រសាសន៏ថា មូលហេតុដែលបានធ្វើអោយក្មេងស្រីរងគ្រោះមានប៉ារ៉ាសិតបែបនេះ ដោយសារនាងញ៉ាំសាច់ដែលមិនបានឆ្អិនល្អ ហើយនិងញ៉ាំបន្លែឆៅ។ នៅពេលដែលនាងបានញ៉ាំបន្លែឬសាច់ឆៅដែលមានមេរោគ វាបានធ្វើដំណើរ ចូលទៅក្នុងប្រព័ន្ធរំលាយអាហារ ហើយបន្ទាប់មកវាបានចូលទៅក្នុងសរសៃរឈាម ហើយឈាមដល់ចូលខួរក្បាលតែម្តង។ លោកវេជ្ជៈបណ្ឌិតក៏បាន ព្រមានដល់មនុស្សគ្រប់គ្នាផងដែរកុំអោយទទួលទានអាហារមួយចំនួនដូចខាងក្រោម៖
លៀស
បង្គារ
ត្រីដែលទើបតែនេសាទបានពីបឹង
សាច់គោរ ឬសាច់ចៀមដែលចម្អិនមិនបានល្អ
ខ្យង ឬ ខ្ចៅ
តែបើចង់ហួបហើយ ត្រូវតែចំអិនអោយឆ្អិន និងលាងសម្អាតអោយបានស្អាត។
ចំពោះបងប្អូនដែលចូលចិត្តញ៉ាំអាហារមួយចំនួនដែលបានរៀបរាប់អោយមានការគិតគូរ
និងយកចិត្តទុកដាក់ឡើងវិញចំពោះសុខភាពផ្ទាល់ខ្លួនដើម្បីកុំអោយមានបញ្ហាដូចក្មេងស្រីខាងលើ។