ព្យាបាលរង្វង់ភ្នែកខ្មៅ!
ប្រសិនជារង្វង់ភ្នែកអ្នកខ្មៅ អ្នកអាចសាកល្បងតាមវិធី៣ខាងក្រោមនេះបាន។
តើមានអ្វីខ្លះទៅ?
1. អ្នកអាចយកកន្សែងទន់មួយជ្រលក់ក្នុងទឹកក្តៅអ៊ុនៗ ហើយពូតឲ្យស្ងួត រួចយកមកស្អំលើត្របកភ្នែកនោះ។
អ្នកអាចស្អំចំនួនពី២ទៅ៣ដង ប៉ុន្តែទឹកមិនអាចក្តៅពេកទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ត្របកភ្នែករបស់អ្នកបាន។
2. អ្នកអាចយកថង់តែបៃតងដែលឆុងហើយនោះ យកទៅក្លាសេក្នុងទូរទឹកកក
រួចយកមកស្អំលើភ្នែក នោះវានឹងអាចជួយបំបាត់ហើម ថែមទាំងជួយបំបាត់ស្នាមខ្មៅជុំវិញភ្នែកទៀតផង។
3. អ្នកក៏អាចយកសម្លីជ្រលក់ទឹកដោះគោជូរ
រួចយកមកស្អំលើភ្នែកចំនួន១០នាទី នោះភ្នែករបស់អ្នកនឹងមានលក្ខណៈសជាមិនខានឡើយ៕