វិធីជួយកម្ចាត់ រោមលើបបូរមាត់ រោមពុកមាត់!
នៅពេលដែលមាន រោមដុះខ្មៅតូចៗច្រើននៅបបូរមាត់ខាងលើ ស្ត្រីតែងតែជ្រើសរើសយកវិធីដកឬប្រើឡាមកោរចោលជាមិនខាន។
ប៉ុន្តែធ្វើបែបនេះមិនត្រឹមតែធ្វើឲ្យរោមដុះមកវិញលឿនហើយដុះក្រាស់ជាងមុនប៉ុណ្ណោះទេវាអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកថែមទៀតផង។
ដូច្នេះហើយមានតែប្រើវិធីធម្មជាតិទេដែលអាចជួយឲ្យស្បែកមានសុខភាពល្អហើយមានសម្បុរស្រស់ថ្លា។
១. គ្រឿងផ្សំ៖
- ទឹកឃ្មុំ២ស្លាបព្រាបាយ
- ម្សៅស្រូវសាលី១ស្លាបបាយ
- ទឹកក្រូចឆ្មា២ស្លាបព្រាកាហ្វេ
២. របៀបប្រើ៖
បន្ទាប់ពីលាយគ្រឿងទាំងអស់នោះបញ្ចូលគ្នាសព្វអស់ហើយសូមធ្វើការលាបត្រង់តំបន់ខាងលើបបូរមាត់ ឬកន្លែងដែលអ្នកមិនចង់ឲ្យមានរោមទុក្ខ១៥នាទីទើងលាងចេញធ្វើបែបនេះប្រហែល១សប្តាហ៍លោកអ្នកនឹងឃើញលទ្ធផលជាក់ជាមិនខាន៕