វិធី​កម្ចាត់​បញ្ហា​ស្បែក​ដៃ​ខ្មៅ​ស្រអាប់​ឱ្យ​ប្រែ​ជា ស​​ ម៉ត់​រលោង​បាន​ឆាប់​រហ័ស!

វា​ជា​រឿង​មួយ​ធម្មតា​ទៅហើយ​របស់​គ្រប់​គ្នា ដែល​ប្រាថ្នា​ចង់​បាន​ស្បែក​ស​ស្រស់​ស្អាត មានភាពទាក់ទាញ។
ក៏​ប៉ុន្តែ នៅពេល​អ្នក​ឈាន​ចូល​ដល់​វ័យ​កាន់តែ​ចាស់ ស្នាម​ជ្រីវជ្រួញ ស្នាម​អុច​ខ្មៅ​នឹង​មក​រំខាន​ដល់​អ្នក។

មាន​ពេល​ខ្លះ អ្នក​បាន​សម្រេចចិត្ត​ទិញ​ផលិតផល​ក្រែម​ថែរក្សា​ស្បែក​មក​ប្រើប្រាស់
តែ​វា​មាន​តម្លៃ​ថ្លៃ និង​ពិបាក​នៅក្នុង​ការជាវ។

សំណាង​ល្អ អ្នក​អាច​ងាក​មក​ប្រើ​ប្រាស់​វិធី​ថ្មី​មួយ​នេះ
ទាំង​សុវត្ថិភាព មិន​ចំណាយ​ប្រាក់​ច្រើន៖

គ្រឿងផ្សំ​មាន៖
ទឹកឃ្មុំ ១ស្លាបព្រាបាយ
ទឹកដោះគោជូរ ១ស្លាបព្រាបាយ

ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ។
ការណែនាំ
លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូលគ្នា បន្ត​ការកូរ​វា​រហូតដល់​រលាយ​សព្វ​ចូលគ្នា​ល្អ។

លាប​វា​លើ​ស្បែក​របស់​អ្នក​ត្រង់​កន្លែង​ដែល​ចង់​ឱ្យ​ស និង​រង់ចាំ​រយៈពេល ១៥នាទី បន្ទាប់មក​លាង​សម្អាត​នឹង​សាប៊ូ ទឹក​ក្តៅឧណ្ឌៗ។
បរិមាណ​នៃ​ធាតុផ្សំ​ដែល​យើង​ប្រើ​មាន​តិចតួច ប៉ុន្តែ​អ្នក​ក៏​អាច​ប្រើ​ធាតុផ្សំ​ច្រើន​តាម​ចិត្ត​ចង់​របស់​អ្នក តែ​ផ្ទុយ​ទៅវិញ អ្នក​អាច​ប្រើ​គ្រឿងផ្សំ​ច្រើន​ឡើង​ទ្វេដង៕

Leave a Reply

Your email address will not be published. Required fields are marked *