វិធីធ្វើបង្អែមបបរល្ពៅខ្ទិះ ឃើញភ្លាមឃ្លានភ្លាមតែម្ដង!

គ្រឿងផ្សំ៖
– ល្ពៅ ៥០០ក្រាម
– ខ្ទិះដូងដើម ២៥០មីលីលីត្រ និង ខ្ទិះចុង ៥០០មីលីលីត្រ

– ស្ករស ៨០ក្រាម
– ស្ករត្នោត ១០០ក្រាម
– អំបិល ១ចុងស្លាបព្រាកាហ្វេ – ស្លឹកតើយ ៣-៤សន្លឹក (ដាក់ក៏បានមិនដាក់ក៏បាន)

វិធីធ្វើ៖
១. យកល្ពៅកាត់ជាដុំៗ រួចយកទៅលាងទឹកឲ្យស្អាត
២. ដាក់ខ្ទិះចុងចូល រួចដាក់ស្ករត្នោត ស្ករស និងអំបិលចូល កូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ

៣. ដាក់ល្ពៅ និងស្លឹកតើយចូល កូរឲ្យសព្វ រួចដាក់ខ្ទិះដើមចូល
កូរឲ្យសព្វចូលគ្នា គ្របទុកប្រហែល ១០-១៥នាទី ឲ្យសាច់ល្ពៅទន់ល្មមញ៉ាំ រួចដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

Leave a Reply

Your email address will not be published. Required fields are marked *