ព្រះភគណេស ជាព្រះរបស់ខ្មែរនិងជាដូនតារបស់ ប្រជាជនខ្មែរយើង!

ព្រះកោរាជ្យ ដែលជាក្សត្រីរបស់ក្មែរ ព្រះនាងបានរៀបអភិសេគ ជាមួយព្រះបាទ ឌិន ឫ កៅដាញ់
ក្រោយមក លោកក៍ប្រសូត្របានបុត្រី 5 ព្រះអង្គ ដែលមានព្រះនាមដូចខាងក្រោម៖

1- ព្រះនាង មេត្តា
ព្រះនាង គ្រប់គ្រងនៅរដ្ឋមេត្តាឡៃ
ដែលសព្វថ្ងៃ គឺជាប្រទេសថៃ
ព្រះនាងមានព្រះស្វាមី ព្រះនាម ព្រះបាទហ្លួង រោង

2- ព្រះនាង ករុណា
ព្រះនាង គ្រប់គ្រងនៅរដ្ឋករុណា ដែលសព្វថ្ងៃ គឺជាប្រទេសវៀតណាម ឫ កម្ពុជាក្រោម
ព្រះនាងមានព្រះស្វាមី ព្រះនាម ព្រះបាទ ហ្លួង ស្រម៉ ស

3- ព្រះនាង មុទិតា
ព្រះនាង គ្រប់គ្រងនៅរដ្ឋមេត្តា ដែលសព្វថ្ងៃ គឺជាប្រទេសឡាវ
ព្រះនាងមានព្រះស្វាមី ព្រះនាម ព្រះបាទ ហ្លួង ព្រះបាង

4- ព្រះនាង ឧបេក្ខា
ព្រះនាង គ្រប់គ្រងនៅរដ្ឋឧបេក្ខា សព្វថ្ងៃ គឺជាប្រទេសកម្ពុជាយើង
កាលដើមឡើយ ព្រះនគរ គឺនៅឯខេត្តពោធិសាត់
ព្រះនាង មានព្រះស្វាមី ព្រះនាម ព្រះបាកាន (ជនជាតិចិន)

( ព្រះនាងទាំង4ខាងលើនេះ ពេលដែលមានបុត្រា ឫ បុត្រី បុត្រនោះ ជាត្រកូលខត្យយវង្ស
ដែលគ្រប់គ្រងបានតែមួយនគរតែប៉ុណ្ណោះ គឺនគរ របស់ខ្លួនឯង )

5- ព្រះនាង សុ ឫ ព្រះនាង សុរិយវង្ស
(ព្រះនាង ជាក្សត្រីធំ ដែលគ្រប់គ្រងនគរក្មែរទាំង4)
ព្រះនាង សុរិយវង្ស ព្រះនាងបានរុៀបអភិសេគ ជាមួយព្រះពលបាលព្រហ្ម

ពេលដែលមានបុត្រា ឫ បុត្រី បុត្រនោះ ជាត្រកូលសុរិយវង្ស
ដែលអាចគ្រប់គ្រងនគរខ្មែរយើងទាំង4 នគរ

( ព្រះពលបាលព្រហ្ម ជាបុត្ររបស់ព្រះព្រហ្មរាជ នឹង ជាកូនសិស្សរបស់ ព្រះពុទ្ធទី2 កោសប្ប , ព្រះពលបាលព្រហ្ម ក៍ធ្លាប់ប្រែក្រឡាខ្លួនជាស្តេចដំរី ស នឹងត្រូវជាបងប្រុសបង្កើតរបស់ព្រះកបិលមហាព្រហ្មផងដែរ )

ក្រោយពី ព្រះនាង សុរិយវង្ស បានរុៀបអភិសេគ ជាមួយព្រះពលបាលព្រហ្ម មក
លោកក៍ប្រសូត្របានបុត្រីមួយព្រះអង្គ ដែលមានព្រះនាមថា៖ ព្រះនាង សុទុន្ត្រា ( ឫ ព្រះនាង សក់ក្រអូប)

ពេលដែលព្រះនាង សុទុន្ត្រា ពេញវ័យ ព្រះនាង ក៍បានរៀបអភិសេគ ជាមួយព្រះបាទ យសោរាជ្យ ហើយព្រះនាងប្រសូត្របាន បុត្រា បុត្រី 3 ព្រះអង្គ ដែលមានព្រះនាម ៖
– ព្រះបាទ សុរិយវង្សទី1

– ព្រះអង្គ ភគណេស
– នឹង ព្រះនាង អង្គខ្មៅ ទេពនន្ទរាជ្យ ( ពិជ័យសង្គ្រាម ឫ ម៉ាក់យាយ ម៉ៅ )

** ព្រះភគណេស ត្រូវបានគេ កាត់ព្រះកេស របស់លោក នៅឯ ទីក្រុងប្រទេសរ៉ូម
(ដោយជនជាតិរ៉ូម ជំនាន់នោះគឺពូកែខាងធ្វើចំបាំង)

ព្រះយាស៊ូគ្រឹះ ជាអ្នកជួយយករូបរាង្គកាយព្រះភគណេស ពីប្រទេសគេ មកភ្នំគូលេនប្រទេសខ្មែរយើងវិញ
បន្ទាប់មក ព្រះពុទ្ធទី2 កោសប្ប ដែលជាព្រះគ្រូ របស់ព្រះបិតាព្រះអង្គភគណេស
លោកក៍បានជួយព្រះអង្គអោយមានជីវិត នឹង ត ព្រះកេស ព្រះអង្គឡើងវិញ ជាមួយព្រះកេស ស្តេចដំរី ដ៍ខ្លាំង នឹងដ៍មានប្រាជ្ញា នៅឯ ភ្នំគូលេន ប្រទេសក្មែរយើង

** សព្វថ្ងៃមានរូបចម្លាក់ព្រះភគណេស មួយចំនួន ដែលនៅសេសសល់ ពីការបំផ្លិចបំផ្លាញ នឹងនៅសេសសល់ពីការលួច ដែលជាភសុតាងបញ្ជាក់ថាលោកជាព្រះរបស់ខ្មែរយើង ដូច្នេះយើងអាចរកមើលបាននៅ ៖
– សារមន្ទីជាតិ នានា ក្នុងប្រទេសយើង

– រូបចម្លាក់នៅឯភ្នំគូលេន
– រូបចម្លាក់នៅតាមជញ្ជាំងប្រសាទបុរាណ នានា
ទាំងអស់នោះហើយ ដែលជាភស្តុតាងថាលោកជាដូនតា របស់ខ្មែរយើង

*** តើហេតុអ្វី បានជាគេចម្លាក់ព្រះអង្គមានព្រះហស្ថបួន !

តាមពិតទៅ ព្រះភគណេស ក៍ជាមនុស្សលោកដូចជាយើងទូទៅដែរ គ្រាន់តែលោកកើតក្នុងត្រកូលក្សត្រ (ត្រកូលសុរិយវង្ស)
លោកមានតែព្រះហស្ថពីរតែប៉ុណ្ណោះ មិនមានព្រះហស្ថបួននោះទេ

បុព្វបុរសខ្មែរយើងដែលជាជាងចម្លាក់ បានឆ្លាក់រូបអង្គក្សត្រណា ដែលមានព្រះហស្ថបួន គឺមានន័យថា ៖ អង្គក្សត្រនោះ ជាត្រកូលសុរិយវង្ស នឹងធ្លាប់ជាអង្គក្សត្រ ដែលគ្រប់គ្រងនគរខ្មែរយើង ទាំងបួននគរ៕

ប្រភព wearekhmer

Leave a Reply

Your email address will not be published. Required fields are marked *