ព្រឺក្បាលណាស់! រឿន ណាត គ្រងឈុតនេះរួចស្រាប់តែមានវិញ្ញាណចូលសណ្ធិត និងនិយាយថា…(មានវីដេអូ)
ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់កញ្ញារឿនណាត ហើយយ៉ាងណាមិញ កាលពីម្សិលមិញនេះ បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨ (Miss Universe Cambodia 2018) កញ្ញា រឿន ណាត ទើបតែបានធ្វើឲ្យមហាជនគ្រប់គ្នា លាន់មាត់សរសើរជាច្រើន ក្រោយពេលបានឃើញនាង គ្រងនូវឈុតអប្សរមាលតី ដែលក្នុងនោះ តារាស្រីរូបនេះ ពិតជាធ្វើបានយ៉ាងល្អ ទាំងទឹកមុខ កាយវិការនិងរូបរាង គឺសាកសមឥតទាស់តែម្ដង។តែអ្វីដែល បានបង្ករឲ្យមានការភ្ញាក់ផ្អើលសម្រាប់មហាជនគ្រប់គ្នា
ខណៈពេលដែលក្រុមការងារអ្នករៀបចំកំពុងធ្វើការផ្សាយបន្តផ្ទាល់ (Live) នៅលើគណនីហ្វេសប៊ុក បង្ហាញអំពីសកម្មភាពថតឈុតអប្សរារបស់ រឿនណាត ពេលនោះ ស្រាប់តែគេចាប់អារម្មណ៍ថា នាងបានបង្ហាញនូវកាយវិការប្លែកៗខុសពីចរិតនាងពិតទាំងស្រុង ដែលគេសង្ស័យថាកំពុងមានដួងវិញ្ញាណនាងអប្សរាចូលសណ្ឋិត ដោយបានសម្ដែងចេញជាកាយវិការទន់ភ្លន់ ញញឹមទាំងស្រក់ទឹកភ្នែក សួរអ្វីក៏មិននិយាយ គិតតែក្រវីក្បាល និងឈររេរាំយ៉ាងគួរឲ្យស្រណោះ។
ទន្ទឹមនឹងនេះដែរ ពេលឃើញបែបនេះហើយ ក្រុមការងារទាំងអស់ ក៏បានធ្វើការបញ្ចប់ការ Live ភ្លាមៗ ទើបក្រោយមក អ្នករៀបចំ និងជាអ្នកតម្លើងឈុតមួយនេះជូន រឿន ណាត ក៏បានចេញមកសរសេររៀបរាប់ជាហូរហែរលើគណនីហ្វេសប៊ុកឈ្មោះ Skor Krob ដែលស្ដាប់ ហើយ ពិតជាគួរឲ្យព្រឺសម្បុរខ្លាំងមែន ដោយលោកបាននិយាយថា៖ខ្ញុំពិតពិបាកហ្នឹងអត្ថាធិប្បាយនូវរឿងដែលកេីតឡេីងណាស់!
ម្ចាស់គេមកហេីយគេមកតាំងពី ២ថ្ងៃមុនមកម្លេះ ដូចដែរខ្ញុំបានផុសកាលពីយប់មុនចឹង គេមកស្រស់ៗតែម្ដង អត់បានដេកទេ ២យប់មុនថ្ងៃថតខ្ញុំខ្លាចរហូតមិនហ៊ានដេក គេមកល្អទេ ទឹកមុខញញឹមទន់ៗតែបង្កប់ការឈឺចាប់ខាងក្នុង ទឹកភ្នែរហូរស្រក់ចុះមាត់នៅតែញញឹម ខ្ញុំមិនដឹងថាគាត់មានអីក្នុងចិត្តដែលលាក់លាមទុក ។
វាមិនមែនជាការសម្ដែងទេ ដោយសាតែហេតុការហ្នឹង ទេីបខ្ញុំសម្រេចចិត្តបិត liveភ្លាម ៗ មិនមែនទាមទារចំណាប់រម្មណ៍អីទេ ហេីយម៉ូឌេលក៏មិនមែនអ្នករបាំអីដែរ តែកាយវិការទាន់ភ្លន់ សម្រក់ទឹកភ្នែកនៅតែហូរ តែមិនចោលការញញឹម សួរមិននិយាយស្ដី បានត្រឹមញញឹមក្រវីក្បាល អ្នកដែលបានមេីល live មុនខ្ញុំបិតគឺដឹងហេីយ ប្រហែលនាងសប្បាយចិត្តដល់ស្រក់ទឹកភ្នែក ដែលពួកយេីងនឹកឃេីញដល់ពួកនាង ព្រោះពួកនាងគិតថានាងជាស្រមោលនៃអតីតកាល ហេីយពេលនេះពួកយេីងបានសាង
នាងឡេីងវិញម្តងទៀត នាងចង់រេរាំឲ្យឃេីញដេីម្បីជាការអរគុណយ៉ាងណាមិញ ក្រោយមានហេតុការណ៍បែបនេះកើតឡើងលើតារាស្រីរូបនេះ អ្នកគ្រប់គ្នា ពិតជាស្ទើរតែនឹកស្មានមិនដល់នោះឡើយ តែយ៉ាងណា សម្រាប់សមិទ្ធផលថ្មីមួយនេះ រឿន ណាត ពិតជាធ្វើបានល្អខ្លាំងណាស់ ដែលនាងត្រូវបានគេសរសើរគ្រប់គ្នាផងដែរ៕