សក់ស្អាត គ្នានអង្គែ ! មានតែវិធីងាយៗប៉ុន្មានមុខនេះទេ !!

បញ្ហារឿងអង្គែ មនុស្សស្ទើគ្រប់គ្នាបានជួបរឿងនេះ។សូមធ្វើតាមវិធីធម្មជាតិខាងក្រោម ឃើញថាមានប្រសិទ្ធិភាពខ្ពស់។ ក្រូចសើចជួយបំបាត់អង្គែបណ្តុះ និងបំបាត់សក់ជ្រុះ-លាងសំអាតឈាម-បង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ ជួយឲ្យគេងលក់ស្រួល បំបាត់ខ្យល់ចាប់វិលមុខ ក្អកស្លេស ចុកពេលមានរដូវ

១/ រូបមន្តបំបាត់អង្គែ៖ ក្រូចសើច១ ផ្លែ យកទៅដុតឬគ្រាន់តែកាត់ជាពីរ រួចច្របាច់យកទឹកយកទៅឈ្លីស្បែកក្បាលទុកចោល3-4 នាទី រួចលាងទឹកចេញ លោកអ្នកនឹងបានសក់ទន់និងអារម្មណ៍ថាស្រួលលើក្បាលរបស់លោកអ្នក។ ២/រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ៖-ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក-ប្រេងដូង ១ស្លាបព្រាកាហ្វេ-ក្រឡុកឲ្យចូលគ្នាយកមកញីសាច់ក្បាល និងសក់ អប់ទុក ១៥ នាទី រួចលាងចេញ ធ្វើដូច្នេះ ១អាទិត្យនឹង ចាប់ផ្តើមបានផល ។

៣/រូបមន្ត ភេសជ្ជៈក្រូចសើច លាង សំអាតជាតិពុល និង ខ្លាញ់នៅក្នុងឈាម៖ ( Cholesterol) -ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយ សូដា ១កំប៉ុង ពិសារាល់ព្រឹកងើបពីគេង។ ៤/ រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល៖ -ផ្លែក្រូចសើច ៤-៥ ផ្លែចិត្តសំបក ច្របាច់យកទឹក-អំបិល ១ចឹប-ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន )-ទឹកកក យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាស៊ីនទឹកក្រឡុក ឲ្យម៉ត់ រួចចាក់ដាក់កែវជាការស្រេច ។

-ក្រូចសើចអាចបង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ ប្រឆាំងជម្ងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល , បំប៉នបេះដូង បំបាត់ខ្យល់ចាប់វិលមុខ។ វិធីធ្វើ៖ សំបកផ្លែក្រូចសើចស្ងួត ហាន់១ ស្លាបព្រាបាយ ឆុងទឹក១កែវពិសាជាប្រចាំ។ – ក្អកស្លេស៖ យកផ្លែអាំងភ្លើងឲ្យទន់រួចច្រចាប់បន្តក់ចូលកបន្តិចម្តង លាងសំអាតឈាម បំបាត់ជាតិពុល ចុកពេលមានរដូវ។ – ស្លឹកក្រូចសើចអាចលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក បានដោយសារស្លឹកក្រូចសើចបរិបូណ៌ដោយ បេតាការ៉ូទីន ( Betacarotine )។

៥/ ជួយធ្វើឱ្យសក់លោកអ្នកស្រស់ស្អាត ភ្លឺរលោង មានទម្ងន់រស់រវើកក្នុងរយៈពេលខ្លី៖ ទឹកក្រូចសើច៖ ផ្សំឡើងពីផ្លែក្រូចសើច និងទឹកស្អាត ១លីត្រប៉ុណ្ណោះក៏ជួយធ្វើឱ្យសក់ មានសភាពភ្លឺរលោងស្អាតបានដែរ។ *គ្រឿងផ្សំមានដូចជា: ផ្លែក្រូចសើច ១គីឡូក្រាម ទឹក1លីត្រ

*វិធីធ្វើៈនាំយកផ្លែក្រូចសើចទៅលាងទឹកឱ្យស្អាត ហើយចិតវាទាំងសម្បកឱ្យចេញជាចំណិតៗតូចៗល្មម។ យកទៅដាក់នៅក្នុងឆ្នាំងដែលមានទឹកស្អាតចំណុះ១លីត្រ រួចយកវាទៅស្ងោរប្រមាណជា១៥នាទី។ ក្រោយមកដួសវាទុកឱ្យត្រជាក់ សឹមយកវាទាំងទឹកទាំងផ្លែទៅដាក់ក្នុងម៉ាស៊ីនក្រឡុក ក្រឡុកវាឱ្យម៉ត់។

បន្ទាប់មកយកក្រណាត់សស្អាតមកច្រោះយកកាកវាចេញ រួចយកទៅដាក់ចំហុយ ឬរំងាស់ភ្លើងតិចៗរហូតវារលាយក្លាយទៅជាក្រែមចាំលើកវាទុកឱ្យត្រជាក់ ហើយច្រកចូលទៅក្នុងដប បិទគម្របឱ្យជិត។ ធ្វើបែបនេះ អាចរក្សាទុកបានយូររយៈពេល ដល់ទៅ៣-៦ខែ។

សម្រួលចែករំលែកដោយ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *