ឃើញចេកជោរខ្លាំង នាំគ្នាខ្ពើមមិនហ៊ានទទួលទាន តាមពិតវាប្រៀបបីដូចជាថ្នាំទិព្វអាចជួយជីវិតយើងបាន!

ឃើញចេកជោរខ្លាំង នាំគ្នាខ្ពើមមិនហ៊ានទទួលទាន…តាមពិតវាប្រៀបបីដូចជាមាសមួយដុំ ដែលមនុស្សបោះចោលឥតដឹងខ្លួន! ឃើញចេកទុំជោរកុំខ្ពើម តាមពិតវាជាថ្នាំប្រឆាំងនឹងជំងឺមហារីកពូកែបំផុត។​

ក្រុម​អ្នកស្រាវជ្រាវ​ជប៉ុន​ថ្មីៗ​នេះ​បាន​រកឃើញថា ចេក​ជោរ​ខ្លាំង ផលិត​សារធាតុ TNF ។ វា​ជា​សារធាតុ​ដែលមាន​សមត្ថភាព​ប្រយុទ្ធប្រឆាំង​កោសិកា​មហារីក​។ TNF ជា​សារធាតុ​មួយ​ជួយ​បង្កើត​ម៉ូលេគុល CD4 ដែល​សំខាន់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​។​

ពួក​អ្នកស្រាវជ្រាវ​ជប៉ុន​បាន​ណែ​នាំឱ្យ​ទទួលទាន​ចេក​ជោរ​ខ្លាំង​យ៉ាងតិច ១ ទៅ ២ ផ្លែ​ក្នុង​មួយថ្ងៃ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ជំងឺ​នានា រួមទាំង​ផ្តាសាយ គ្រុនក្តៅ និង​ជំងឺ​ជាច្រើន​ទៀត​។ ចេក​ជោរ​ក៏​ល្អ​សម្រាប់​កោសិកា​ឈាមស​ក្នុង​រាងកាយ​ផងដែរ​។ ចេក​ជោរ​មានគុណ​ប្រយោជន៍​ច្រើនជាង​ចេកទុំ​ធម្មតា​ដល់​ទៅ ៨ ដង​ឯណោះ​៕

អានអត្ថបទនេះហើយ អ្នកនឹងដឹងថា តើចេកទុំប្រភេទណាដែលគួរបរិភោគ

មនុស្សមួយចំនួនចូលចិត្តបរិភោគចេក ប៉ុន្តែពួកគេត្រូវតែដឹងអំពីចំណុចមួយចំនួន មុនពេលទិញចេកនៅលើទីផ្សារយកមកបរិភោគ ។ បន្ទាប់ពីអ្នកអានអត្ថបទនេះរួចហើយ អ្នកប្រាកដជាប្រុងប្រយ័ត្នរាល់ពេលអ្នកទិញចេកមកបរិភោគ ។

ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិ ជប៉ុន បានរកឃើញថា ចេកដែលទុំជោរ មានសារធាតុឈ្មោះថា TNF (Tumor Necrosis Factor) ជាសារធាតុប្រឆាំងនឹងកោសិកាអាក្រក់នៅក្នុងរាងកាយហើយផ្លែចេកដែលមានស្នាមអ៊ុចខ្មៅកាន់តែច្រើនកាលណា សារធាតុទុំជោររបស់វាក៏មានបរិមាណច្រើនទៅតាមនោះដែរ ។ ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ការបរិភោគចេកទុំជោរ អាចរារាំងជម្ងឺ និងមេរោគច្រើនប្រភេទមិនឲ្យកើតឡើងក្នុងរាងកាយ ។ មិនតែប៉ុណ្ណោះ ការបរិភោគចេកទុំជោរធ្វើឲ្យប្រសើរដល់ប្រព័ន្ធការពារភាពស៊ាំរបស់មនុស្សផងដែរ ។

ធម្មតា សារធាតុផ្សេងៗនៅក្នុងផ្លែឈើមានការផ្លាស់ប្ដូរនៅពេលវាទុំជោរ ហេតុនេះហើយបានជាចេកកាន់តែទុំ វាក៏កាន់តែមានពណ៌លឿង ហើយកម្រិតនៃអង់ទីអ៊ុកស៊ីដង់ (antioxidant) ដែលជាសមាសធាតុមានផលប្រយោជន៍ ក៏កើនឡើងកាន់តែច្រើន។ តាមរយៈការពិសោធរបស់ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិ ជប៉ុន ឃើញថា ចេកទុំកាន់តែខ្លាំង វាផលិត TNF ដែលប្រឆាំងនឹងជម្ងឺមហារីក, បង្កើនចំនួនគ្រាប់ឈាម និងធ្វើឲ្យប្រសើរដល់ប្រព័ន្ធប្រឆាំងភាពស៊ាំ ។

ក្រៅពីនេះ អ្នកវិទ្យាសាស្ត្របានផ្ដល់ដំបូន្មានឲ្យបរិភោគចេកក្នុងមួយថ្ងៃ ១ ឬ ២ ផ្លែ ដើម្បីបង្កើនប្រព័ន្ធប្រឆាំងភាពស៊ាំ ។ ចេកទុំដែលមានស្នាមអ៊ុចខ្មៅ ត្រូវបានគេរកឃើញថាល្អប្រសើរសម្រាប់សុខភាពជាងចេកទុំដែលគ្រាន់តែមានពណ៌ក្រហមនិងគ្មានស្មាមខ្មៅ ។ កោសិកាមហារីក អាចត្រូវបានសម្លាប់ដោយមានជំនួយពីសមាសភាព ប្រឆាំងនឹងកោសិកាអាក្រក់ដែលមានឈ្មោះថា TNF ។

ពួក​អ្នកស្រាវជ្រាវ​ជប៉ុន​បាន​ណែ​នាំឱ្យ​ទទួលទាន​ចេក​ជោរ​ខ្លាំង​យ៉ាងតិច ១ ទៅ ២ ផ្លែ​ក្នុង​មួយថ្ងៃ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ជំងឺ​នានា រួមទាំង​ផ្តាសាយ គ្រុនក្តៅ និង​ជំងឺ​ជាច្រើន​ទៀត​។ ចេក​ជោរ​ក៏​ល្អ​សម្រាប់​កោសិកា​ឈាមស​ក្នុង​រាងកាយ​ផងដែរ​។ ចេក​ជោរ​មានគុណ​ប្រយោជន៍​ច្រើនជាង​ចេកទុំ​ធម្មតា​ដល់​ទៅ ៨ ដង​ឯណោះ​។

ផលវិជ្ជមានរបស់ចេកទុំសម្រាប់រាងកាយមនុស្ស មានទំនាក់ទំនងទៅនឹងសារធាតុដែលជំនួយសម្រាប់ប្រឆាំងនឹងភាពស៊ាំ ដែលគេស្គាល់ថា សមាសភាពប្រឆាំងកោសិកាមហារីក ។ សរុបទៅ ចេកដែលទុំជោរ មានផលប្រយោជន៍ប្រឆាំងជម្ងឺមហារីក ព្រោះវាបង្កើនបរិមាណគ្រាប់ឈាមស និងទប់ស្កាត់មិនឲ្យកោសិកាស្លាប់។

សូមបញ្ជាក់ថា ដើម្បីការពារមិនឲ្យចេកទុំបាត់បង់វីតាមីន អ្នកត្រូវរក្សាទុកក្នុងទូទឹកកកក្រោមសីតុណ្ហភាពត្រជាក់ល្មម ឬ បរិភោគភ្លាមៗតែម្ដងនូវចេកទាំងឡាយណាដែលសំបករបស់វាមានស្នាមអ៊ុចខ្មៅច្រើន ។

Leave a Reply

Your email address will not be published. Required fields are marked *