រូបមន្តពិសេសប្រឡាក់ឆ្អឹងជំនី ឆ្ងាញ់ជាប់ចិត្ត អាចសាកល្បងធ្វើបានបងប្អូន!
គ្រឿងផ្សំ៖ ឆ្អឹងជំនី ៥០០ក្រាម កាត់ជាដុំៗ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ទឹកត្រី កន្លះស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ កន្លះកូនចានចង្កឹះ។វិធីធ្វើ៖១.លាងឆ្អឹងជំនីឲ្យស្អាត រួចយកទៅប្រឡាក់ជាមួយគ្រឿង ដាក់ខ្ទឹមចិញ្រ្ចាំ ស្ករស ទឹកប្រេងខ្យង ម្រេចម៉ត់
ទឹកស៊ីអ៊ីវ និងទឺកត្រីចូល ច្របល់ចូលគ្នាឲ្យសព្វល្អ ២.រួចយកទៅចៀន បំពង ឬអាំង តាមចំណូលចិត្ត ឆ្ងាញ់អស់ទាស់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ ប្រភព៖ eangsophalleth
ដើម្បីចម្អិនឆ្អឹងជំនីជ្រូកបានស្រួយឈ្ងុយឆ្ងាញ់ និងរហ័ស ជាជំហានៗ ដូចជា ៖
១. ត្រូវជ្រើសរើសយកឆ្អឹងជំនី ដែលមានសាច់ខ្ចី
២. ត្រូវដាក់ស្ករប្រមាណ (២ ស្លាបព្រា)
៣. ដាក់ម្រេចបន្តិច ដាក់ទឹកត្រីបន្តិច និងដាក់ប្រេងខ្យងប្រហែល (២ ស្លាបព្រា)
៤. ចិញ្ច្រាំខ្ទឹមសដាក់បន្តិច
៥. ចុងក្រោយ និងសំខាន់បំផុត ត្រូវដាក់ម្ស៉ៅស៊ុបខ្នររសជាតិសាច់ជ្រូក ទើបធ្វើឲ្យចាប់ជាតិឆ្ងាញ់ ហើយឈ្ងុយស្រួយ
៦. ដាក់គ្រឿងសព្វហើយ ច្របល់ចូលគ្នាឲ្យចូលជាតិឆ្ងាញ់ម៉ង រួចដាក់ចៀន។
ប្រភពពី លោកពូ អ៊ាង សុផល្លែត