ប្រើពេលតែ២០នាទី អ្នកនឹងទទួលបានស្បែកស ខ្ចី ពេញទាំងរាងកាយ! ស៊ែរចែកគ្នាដឹងផង!

វិធីធ្វើ scrub ខាត់ស្បែកធម្មជាតិ ធ្វើឲ្យឆាប់ស ភ្លឺរលោង ក្នុងរយៈពេលខ្លី រូបមន្តខាត់ស្បែកពីធម្មជាតិសម្រាប់គ្រប់ប្រភេទស្បែក! ជួយស៊ែរចែកគ្នាដឹងឲ្យបានស្បែកសស្អាតទាំងអស់គ្នាផង!

រូបមន្តខាត់ស្បែក ដែលមានគ្រឿងផ្សំសំខាន់ៗជាច្រើនមុខល្អបំផុតសម្រាប់គ្រប់ភេទស្បែក
ដោយប្រើពេលតែ 20 នាទីនឹងទទួលបានស្បែកសខ្ចីទន់ម៉ដ្ឋរលោងពេញទាំងរាងកាយ
វិធីធ្វើងាយជាទីបំផុតដល់សុភាពនារីនិង សុភាពបុរសទាំងអស់ ហើយវិធីនេះមិនធ្វើឱ្យប៉ះពាល់ដល់ស្បែកឬក៏ប្រតិកម្មស្បែកឡើយព្រោះវាជាគ្រឿងផ្សុំធម្មជាតិពិតៗ។

គ្រឿងផ្សំធម្មជាតិមានដូចជា៖
ក្រូចពោធិ៍សាត់មួយផ្លែ
ស្ករស៤ស្លាបព្រាបាយ

ប្រេងអូលីវ១ស្លាបព្រាកាហ្វេ
ត្រូវមានដប ឬកូនកែវមួយ។

វិធីធ្វើ៖
ចាក់ស្ករស ក្នុងចានធំមួយ ដើម្បីងាយស្រួលក្នុងការលាយបន្ទាប់មក
យកក្រូចចិតយកតែសំបកខាងក្រៅទេមកធ្វើ ហើយយកសំបកក្រូចនោះកោសឲ្យ ទៅជាល្បាយតូចៗ

រួចហើយយកសាច់ក្រូចដែលនៅសល់ច្របាច់យកតែទឺកទុកដោយឡែកពីសំបក
ចាក់សំបកក្រូចដែលយើងកូសរួចចូលក្នុងចានស្ករស ហើយកូររ ឬច្របល់វាអោយសព្វ ហើយចាក់ប្រេងអូលីវចូល ច្របល់វាដូចដើមម្ដងទៀត
បន្ទាប់មកចាក់ទឹកក្រូចដែលយើងច្របាច់ចូលហើយច្របល់វាឲ្យសព្វ ហើយចាក់វាទុកចូលក្នុងកូនកែវដើម្បីងាយស្រួលក្នុងកាទុកដាក់រួចជាការស្រេច។

វិធីខាត់៖
គ្រាន់តែយកស្រ្កាប់ដែលយើងលាយខាងលើរួចហើយ
បន្ទាប់មកយើងអាចយកវាមកខាត់លើស្បែកថ្នមៗទុកវាពី ២០ ទៅ ៣០ នាទី

ហើយលាងទឹកចេញជាការស្រេច។
សម្រាប់អ្នកដែលមានស្បែកក្រិនឬខ្មៅខ្លាំងអាចយកស្ករស្រ្កាប់នេះដូសវាម្ដងហើយម្ដងទៀតពីលើបន្ថែមបានព្រោះវាជួយជម្រុះកោសិកាចាស់ៗនឹងលុបបំបាត់ស្នាមក្រិនខ្មៅបានយ៉ាងល្អ។

Leave a Reply

Your email address will not be published. Required fields are marked *