រូបមន្ត! បញ្ឈប់បញ្ហាសក់ជ្រុះធ្វើឱ្យសរសៃសក់អ្នកឆាប់លូត និងរលោងស្អាត
សម្រស់មិនមែនឋិតលើតែផ្ទៃមុខមួយទេ តែសក់ក៏ជាសម្រស់មួយដ៏គួរឱ្យទាក់ទាញផងដែរ។
ដូចនេះយើងគួរតែថែទាំវាឱ្យបានស្អាតគ្រប់ពេល។
យើងដឹងហើយថា សរសៃសក់ងាយនឹងខូចដោយសារត្រូវនឹងអាកាសធាតុ កង្វះសារធាតុចិញ្ចឹម និងកត្តាផ្សេងៗជាច្រើនទៀត។
ប៉ុន្តែបញ្ហាធំបំផុតគឺសក់ជ្រុះ ហើយលូតលាស់យឺត។
ដំណឹងល្អគឺថា យើងមានរូបមន្តធម្មជាតិល្អពិតៗអាចជួយព្យាបាលបញ្ហាជ្រុះសក់
និងធ្វើឱ្យសរសៃសក់អ្នកស្រស់ស្អាតឡើងវិញយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លីដោយមិនប៉ះពាល់ដល់សុខភាព។
* គ្រឿងផ្សំ
* ស៊ុតលឿង ១គ្រាប់
* ស្រាបៀ ១/២កែវ
* ទឹកឃ្មុំ ១ស្លាបព្រាបាយ
* ចេក ១/២ផ្លែ
* ការណែនាំ
លាយគ្រឿងផ្សំខាងលើទាំងអស់បញ្ចូលគ្នាក្នុងម៉ាស៊ីនក្រឡុក។
ប្រើវាលាបពេញលើស្បែកក្បាល និងសរសៃសក់របស់អ្នក ពិសេសកន្លែងជ្រុះ។
រង់ចាំរយៈពេល ២ម៉ោង។ បន្ទាប់មកលាងសម្អាតសក់នឹងទឹកស្អាត និងប្រើសាប៊ូកក់សក់ធម្មតា។
មិនយូរទេ បន្ទាប់ពីបានចាប់ផ្តើមប្រើរូបមន្តនេះ
អ្នកនឹងសង្កេតឃើញសក់អ្នកលូតលឿន និងរឹងមាំ៕