ព្រឺ​សម្បុរ​! អុំទូក​នេសាទ​ក្នុង​ស្ទឹង ឃើញ​ទឹករលក​ចម្លែក​ក៏​យក​ច្រ​វ៉ា​វែក​មើល ពុទ្ធោ ស្រែក​ឡើង​សឹង​ភ្លាត់​សំឡេង ព្រោះតែ​… (មាន​វីដេអូ​)

ការនេសាទ គឺជា​មុខរបរ​អាជីព​មួយ​មិនអាច​ខ្វះ​បាន សម្រាប់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក ជាពិសេស​អ្នករស់នៅ​តំបន់​ជនបទ​ស្រុកស្រែ​ចម្ការ​។ សកម្មភាព​នេះ ក៏​ជាការ​ពេញនិយម សម្រាប់​មនុស្ស​ជាច្រើន​ផងដែរ ដោយ​អ្នកខ្លះ​ចេញទៅ​នេសាទ ដើម្បី​គ្រាន់តែ​ជាការ​លំហែកាយ និង​ភាពសប្បាយ​រីករាយ​ប៉ុណ្ណោះឯង ជាពិសេស​នៅ​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​។​

​តែ​យ៉ាងណា ក្នុងអំឡុងពេល​នេសាទ អ្នកខ្លះៗ​ក៏បាន​ជួប​ហេតុការណ៍​ចម្លែក​ផ្សេងៗ​ផងដែរ ។ ជាក់ស្តែង ដូច​ករណីនេះ ដែល​ត្រូវ​បានដឹងថា បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ បានធ្វើ​ឲ្យ​អ្នកទេសចរ​បរទេស​ប្រុស​ស្រី ស្រែក​ស្ទើរ​ភ្លាត់​សំឡេង​តែម្តង ខណៈ​ជិះទូក​នេសាទ​នៅក្នុង​ស្ទឹង ជាមួយ​អ្នកនេសាទ​អាជីព​ម្នាក់ ស្រាប់តែ​ប្រទះឃើញ​ពស់​ដ៏​ធំ កំពុង​ប៉ែល​ប៉ោង​នៅក្បែរ​ច្រាំង​ដែល​ហាក់​ពិបាក​នឹង​ចលនា​យ៉ាងខ្លាំង​។​

​អ្វីដែល​ធ្វើ​ឲ្យ​ពួកគេ​តក់ស្លុត​ខ្លាំង​បំផុត​នោះ គឺ​នៅពេល​បានឃើញ​នៅត្រង់​តំបន់​ពោះ​របស់​វា​ត្រូវបាន​ផ្ទុក​នូវ​ចំណី​ដ៏​ធំ ដែល​មើលទៅ​ដូចជា​សព​មនុស្ស​អ៊ីចឹង​។ ហើយ​នៅក្នុង​វីដេអូ គេ​ក៏​បានឮ​អ្នកទេសចរ​ទាំងនោះ បាន​ស្រែក​ឡើង​ថា តើ​វា​ជា​សត្វ​ក្របី ឬក៏​ជា​អ្វី​ផ្សេង​ពូ​!?​។

​ដោយ​ឃើញ​ស្ថានភាព​របស់​វា កំពុងតែ​ពិបាក​ខ្លាំង ហើយ​គិតថា វា​ពុំមាន​ឥទ្ធិពល​អ្វី​អាច​តបត​បាន នៅពេលនោះ អ្នកនេសាទ​ក៏បាន​ព្យាយាម​ចាប់​កន្ទុយ​របស់​វា​លើកឡើង ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​កាន់តែ​ព្រឺ​សម្បុរ ស្រែក​ស្ទើរ​លោត​ចេញពី​ទូក​តែម្តង​។ តែ​យ៉ាងណា គេ​ក៏​ពុំ​ដឹង​ដែរ​ថា ពស់​នេះ​ត្រូវបាន​ចាប់​យកមក​វះ​ពិនិត្យមើល ដើម្បី​ចង់ដឹងថា តើ​នៅក្នុង​ខ្លួន​របស់​វា​ជា​សព​មនុស្ស ឬ ក៏​ជាស​ត្វ​អ្វី​ផ្សេង​យ៉ាងណា​នោះទេ​៕

ដោយ​៖ លឹម ហុង​

Leave a Reply

Your email address will not be published. Required fields are marked *