រូបមន្តធម្មជាតិលាងជាតិពុលក្នុងថ្លើម ជួយសម្រកទម្ងន់ ស្បែកភ្លឺល្អក្នុងពេលតែមួយ!

មុននឹងស្វែងយល់ពីរូបមន្តពិសេសនេះ មកសិក្សាស្វែងយល់បន្តិចអំពីសញ្ញាដែលកំពុង​បង្ហាញថា ​ថ្លើម​របស់​អ្នក​ផ្ទុក​ជាតិពុល​ហួសប្រមាណ ជាហេតុ​បណ្តាលឱ្យ​ធាត់​!
​ថ្លើម​គឺជា​សរីរាង្គ​មួយ​ដែល​ប្រឹង​ធ្វើការ​ខ្លាំងជាងគេ​ក្នុង​រាងកាយ​របស់​អ្នក ហើយ​វា​មាន​មុខងារ​សំខាន់​ក្នុងការ​បន្សុទ្ធ​ឈាមបណ្ដេញ​ជាតិពុល​គ្រោះថ្នាក់ និង​សារធាតុចិញ្ចឹម​មេ​តា​ប៉ូលីស ឬ​បំបែក​សារធាតុចិញ្ចឹម​ចែកចាយ​ទៅក្នុង​រាងកាយ​។​

យ៉ាងណាមិញ ពេល​ខ្លាញ់​រុំ​ថ្លើម​របស់​អ្នក វា​មិនអាច​លុបបំបាត់​ជាតិពុល​ទាំងនោះ​ពី​រាងកាយ​របស់​អ្នក​ឡើយ
ដែល​នេះ​ដោយសារ​របប​អាហារ​របស់​អ្នក​មិនមាន​សុខភាព​។

​ ​* សញ្ញា​នៃ​ថ្លើម​ពោរពេញ​ទៅដោយ​ជាតិពុល​
​នេះ​អាច​បណ្ដាលឱ្យ​រលាក បន្សល់​នូវ​ស្លាកស្នាម​លើ​ថ្លើម ជាពិសេស​ធ្វើឱ្យ​ថ្លើម​ខូច​។
មាន​សញ្ញា​ជាច្រើន​បង្ហាញថា ថ្លើម​របស់​អ្នក​ពោរពេញ​ទៅដោយ​ជាតិពុល​។​

​ ​សញ្ញា​ទាំងនោះ​រួមមាន​៖
​ ​- ឈឺសន្លាក់​រ៉ាំ​រ៉ៃ ឬ​ឈឺ​ចុកចាប់​សាច់ដុំ​
​ ​- ឈឺក្បាល ឬ​ឈឺក្បាល​ប្រកាំង​ខាងក្រោយ​គ្រាប់ភ្នែក​

​ ​- អស់កម្លាំង​ល្ហិតល្ហៃ​
​ ​- ថប់​បារម្ភ​
​ ​- កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​

​ ​- ឡើង​ទម្ងន់​ឥត​មូលហេតុ​
​ ​- ឈឺពោះ​
​ ​- រាគ​

​ ​- ទល់លាមក​
​ ​- កើតមុន ឬ​ជំងឺ​ស្បែក​ផ្សេងៗ​
​ ​- អតុល្យភាព​អ័រម៉ូន​

​ ​- បែកញើស​ហួសប្រមាណ​
​ ​- អា​ឡែ​ស៊ី​
​ ​- ខួរក្បាល​មិនសូវ​ចងចាំ​បានយូរ​៕

ខាងក្រោមនេះជារូបមន្តពិសេសជួយលាងជាតិថ្លើមក្នុងថ្លើម ជួយសម្រកទម្ងន់ ស្បែកភ្លឺល្អក្នុងពេលតែមួយ!
ព្យាបាល៖ លាងជាតិថ្លើមក្នុងថ្លើម ជួយសម្រកទម្ងន់ ស្បែកភ្លឺល្អ

គ្រឿងផ្សំ៖ ទឹក ៣៣០មីលីលីត្រ​ ទឹកឃ្មុំ ១ស្លាបព្រាបាយ
ក្រូចឆ្មារ ១ ផ្លែ
ម្សៅរមៀត ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ និងប្រើប្រាស់៖ លាយគ្រឿងផ្សំខាងលើចូលគ្នាឱ្យសព្វ
ទទួលទាន ៣ដង ក្នុង១ថ្ងៃ មុនពេលបាយ ២០ ទៅ ៣០នាទី។
ទទួលទានជាប្រចាំក្នុងរយៈពេល ២ សប្តាហ៍ អ្នកនឹងឃើញការប្រែប្រួលយ៉ាងច្បាស់ ស្រកទម្ងន់ ស្បែកស្អាត និងមិនកើតជំងឺណាមួយពាក់ព័ន្ធនឹងថ្លើមឡើយ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *