កប់យោបល់!!! គ្រូសួរសិស្សថាចង់ឡើងឋានសួគ៌ទេ?គ្រប់គ្នាឆ្លើយថាចង់ ស្រាប់តែសិស្សស្រីម្នាក់ ឆ្លើយថាទេ ព្រោះថា….

អ្នកគ្រូម្នាក់ បង្រៀនសិស្សពីមេរៀនសាសនា ដោយនិយាយអំពីឋាននរក និងឋានសួគ៌។ អ្នកគ្រូនោះនិយាយថា “ទីណាមានឋាននរក ទីនោះគឺជាកន្លែងមនុស្សបាបរស់នៅ ហើយយមបាលនឹងវាយធ្វើបាបដាក់ទោសទណ្ឌ ប៉ុន្ដែបើឋានសួគ៌វិញគឺជាកន្លែងដែលមនុស្សចង់ទៅ ព្រោះទីនោះស្អាតនិងសម្បូរមនុស្សល្អទាំងអស់”។

អ្នកគ្រូពោលចប់ក៏បានសួរទៅសិស្សក្នុងថ្នាក់ទាំងអស់ថា “អ្នកណាខ្លះចង់ទៅឋានសួគ៌ លើកដៃ?”។សិស្សក្នុងថ្នាក់ទាំងអស់នាំគ្នាលើកដៃទាំងអស់ ប៉ុន្ដែមានតែសិស្សស្រីម្នាក់ប៉ុណ្ណោះមិនលើកដៃ ហើយអ្នកគ្រូឆ្ងល់ក៏ទៅសួរសិស្សស្រីនោះថា “ប្អូន! ហេតុអ្វីមិនលើកដៃនឹងគេ? តើប្អូនមិនចង់ឡើងឋានសួគ៌នឹងគេទេឬ?”។

សិស្សស្រីនោះនិយាយថា “ចង់អ្នកគ្រូ! ប៉ុន្ដែម៉ាក់ខ្ញុំប្រាប់ឱ្យទៅផ្ទះ ពេលចេញពីរៀនវិញឱ្យលឿនបំផុត។ អ៊ីចឹងខ្ញុំមិនអាចទៅឋានសួគ៌ជាមួយនឹងអ្នកគ្រូនិងមិត្តភក្តិដទៃបានទេ”។អ្នកគ្រូបានត្រឹមតែកប់យោបល់៕

Leave a Reply

Your email address will not be published. Required fields are marked *