អ្នកលក់អើយ អ្នកលក់មិចបានធ្វើដល់ថ្នាក់ណឹង! ញាត់ដែកគោលចូលបង្កង ដើម្បីឲ្យកើនគីឡូ

ថៃ៖ ថ្មីៗនេះ ម្ចាស់គណីហ្វេសប៊ុកម្នាក់ បានធ្វើការបង្ហោះចែកចាយនូវព័ត៌មានទាក់ទង តូបមួយនៅផ្សារគ្រឿងសមុទ្រ Or Ta Kor ដែលម្ចាស់តូប បានញាត់ដែកគោលចូលទៅក្នុងបង្កង ដើម្បីឲ្យកើនគីឡូក្រាម។

នាង Rawiporn Imarrom បានឲ្យដឹងថា នាងបានទិញបង្កងធំៗចំនួន៧ក្បាល ដែលមានតម្លៃសរុបចំនួន១,៩០០បាត (ប្រមាណ៦១ដុល្លារអាមេរិក) ហើយក៏ប្រទះឃើញដែកគោលនៅក្នុងបង្កងចំនួន៤ក្បាល។ ឃើញដូច្នេះ នាងបានបង្ហោះជាវីដេអូ ដើម្បីទុកជាការដាស់តឿនទៅដល់អ្នកដើរផ្សារទាំងអស់ឲ្យបានដឹង ព្រោះផ្សារ Or Ta Kor គឺជាផ្សារដែលល្បីល្បាញផ្នែកគ្រឿងសមុទ្រ។

យ៉ាងណាមិញ ក្រោយពីវីដេអូ ទទួលបានភាពល្បីល្បាញ និងមានមហាជនរិះគន់យ៉ាងចាស់ដៃទៅលើម្ចាស់តូបរួចមក អ្នកគ្រប់គ្រងផ្សារបានប្រាប់ឲ្យម្ចាស់តូបចេញមុខសុំទោសជាសាធារណៈ និងប្រគល់ប្រាក់ចំនួន១,៩០០បាត ទៅកាន់នាង Rawiporn វិញផងដែរ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *