សូមប្រយ័ត្នប្រយែងផង ស្រីៗគ្នាយើង! ពេលចូលសណ្ឋាគារ ឬបន្ទប់ទឹកពិនិត្យឲ្យបានច្បាស់លាស់

ប៉ូលិស​នៅ​ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក បាន​រក​ឃើញ ទំពក់​ថ្ពក់​ខោ​អាវ​ម្យ៉ាង
នៅ​លើ​ជញ្ជាំង​បន្ទប់​ទឹក​សាធារណៈ ដែល​មាន​បំពាក់​កាមេរ៉ា​ថត​សកម្មភាព គួរ​ឲ្យ​ភ្ញាក់ផ្អើល។

បើ​ក្រឡេក​មើល​តែ​មួយ​ភ្លែត វា​ហាក់​បី​ដូចជា​ទំពក់​សម្រាប់​ថ្ពក់​ខោអាវ​ធម្មតា​ប៉ុណ្ណោះ
ប៉ុន្តែ​ការ​ពិត​វា​មាន​បង្កប់​កាមេរ៉ា​តូច​មួយ សឹង​តែ​មើល​មិន​ឃើញ ដែល​អាច​ថត​រាល់​សកម្មភាព​មនុស្ស
នៅ​ក្នុង​បន្ទប់​ទឹក បន្ទប់​សណ្ឋាគារ ឬ​បន្ទប់​ផ្លាស់​សំលៀកបំពាក់ ជាដើម។

ទំពក់​ប្រភេទ​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ដាក់​លក់​នៅ​លើ​អនឡាញ ដែល​មាន​តម្លៃ​ត្រឹមតែ ២៥​ដុល្លារ​ប៉ុណ្ណោះ។
ប៉ូលិស​រដ្ឋ Florida បាន​ព្រមាន​គ្រប់គ្នា​ឲ្យ​ត្រួត​ពិនិត្យ​មើល​ឲ្យ​បាន​ដិតដល់ ដើម្បី​ជៀសវាង​ជួប​រឿង​អាក្រក់ ដោយ​មិន​ដឹង​ខ្លួន។

មិន​តែ​ប៉ុណ្ណោះ ពួក​គេ​ក៏​បាន​ឲ្យ​ដឹង​ថា កាមេរ៉ា​​ប្រភេទ​នេះ​ មាន​ទំហំ​តូច​ខ្លាំង​ណាស់
ដែល​អាច​ដាក់​បង្កប់​លើ​គ្រប់​វត្ថុ​ប្រើប្រាស់​ផ្សេងៗ នៅ​គ្រប់​ទីតាំង៕

Leave a Reply

Your email address will not be published. Required fields are marked *