ជួយឱ្យអ្នកគេងលក់បានយ៉ាងរហ័ស ដោយដាក់ខ្ទឹមសពីក្រោមខ្នើយ!

ខ្ទឹមសត្រូវបានគេប្រើសម្រាប់ធ្វើឱ្យអាហារមានក្លិន និងរសជាតិឈ្ងុយឆ្ងាញ់ ហើយគេក៏អាចយកខ្ទឹមសទៅធ្វើជាឱសថដ៏មានប្រសិទ្ធភាពរាប់ពាន់ឆ្នាំផងដែរ។ ម្យ៉ាងវាជាប្រភេទអាហារមួយប្រភេទដែលជួយធ្វើឱ្យសុខភាពរបស់យើងល្អប្រសើរ ព្រោះខ្ទឹមសសម្បូរទៅដោយសារធាតុចិញ្ចឹម។

សូមជម្រាបជូនថា ខ្ទឹមសអាចជួយព្យាបាលជំងឺមួយចំនួនដូចជា ជំងឺថ្លើម, ជំងឺជ្រុះសក់, ជំងឺស្ទះសរសៃឈាម, ផ្ដាសាយតូច, ផ្ដាសាយធំ និងជំងឺផ្លូវដង្ហើមផងដែរ។ ដូច្នេះមនុស្សគ្រប់រូបគួរតែបរិភោគខ្ទឹមសនេះ ឱ្យបានរៀងរាល់ថ្ងៃទើបជាការប្រសើរ។

ខ្ទឹមសផ្ទុកទៅដោយជាតិ Allicin ដែលជួយធ្វើឱ្យអ្នកមានសុខភាពល្អ ហើយគេងលក់ស្រួល។ ប្រសិនបើខ្ទឹមសត្រូវបានហាន់ ឬបុកឱ្យម៉ដ្ឋ នោះវានឹងមានសារប្រយោជន៍ដល់សុខភាពយើងកាន់តែខ្លាំង ប៉ុន្តែបើយើងយកខ្ទឹមសទៅចម្អិនវាឱ្យឆ្អិន នោះវានឹងលែងមានប្រសិទ្ធភាពចំពោះសុខភាពយើងទៀតហើយ។

ក្រៅពីអត្ថប្រយោជន៍ខាងលើ ខ្ទឹមសនៅមានគុណសម្បត្តិពិសេសមួយទៀតដែលអាចជួយអ្នកដែលមានបញ្ហាគេងមិនងាយលក់ ឱ្យបានគេងលក់យ៉ាងស្កប់ស្កល់ ព្រោះនៅក្នុងមើមខ្ទឹមសមានជាតិស្ពាន់ធ័រ បួករួមជាមួយក្លិនរបស់វា គឺធ្វើឱ្យយើងគេងឆាប់លក់តែម្ដង។

ការដាក់មើមខ្ទឹមសពីក្រោមខ្នើយគេងរបស់អ្នកនៅពេលយប់ គឺអាចជួយឱ្យអ្នកគេងលក់បានរហ័ស ជាពិសេសវាអាចជួយកាត់បន្ថយការគិតច្រើន ឬការស្រមើលស្រមៃ រវើរវាយច្រើនដែលជាបញ្ហារំខានមិនឱ្យអ្នកគេងលក់ស្រួល។ ប៉ុន្តែចំពោះការប្រើលើកដំបូង គឺធ្វើឱ្យយើងពិបាកក្នុងការទ្រាំបន្តិច តែបើយើងដាក់វាក្រោមខ្នើយបាន៤ ទៅ៥ដង នោះវានឹងលែងបង្កឱ្យមានក្លិនរំខានយើងទៀតហើយ។

គួរជម្រាបជូនដែរថា កាលពីសម័យបុរាណ ចាស់ៗមានជំនឿថា មើមខ្ទឹមសអាចទប់ទល់នឹងវិញ្ញាណអាក្រក់ ឬខ្មោចព្រាយបិសាចបាន ដូច្នេះចាស់ៗតែងយកមើមខ្ទឹមសដាក់តាមខ្លួនជានិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *