ហេតុផលមួយដែលធ្វើឲ្យលោកតាវ័យ៩២ឆ្នាំ មិនហ៊ានកាត់សក់អស់រយៈពេល៨០ឆ្នាំ!

វៀតណាម៖ លោកតាម្នាក់ឈ្មោះថា Nguyen Van Chien វ័យ៩២ឆ្នាំ មកពីភូមិមួយចម្ងាយ៨០គីឡូម៉ែត្រ ពីភាគខាងលិចនៃទីក្រុងហូជីមិញ បានទម្លាយពីមូលហេតុដែលគាត់មិនហ៊ានកាត់សក់អស់រយៈពេល៨០ឆ្នាំមកនេះ។

យោងតាមសម្ដីរបស់លោកតា Chien បានឲ្យដឹងថា រូបគាត់ផ្ទាល់ជឿជាក់ថា គាត់នឹងត្រូវស្លាប់ ប្រសិនបើហ៊ានតែកាត់សក់ចោល។ ហើយគាត់មិនដែលផ្លាស់ប្ដូរអ្វីផ្ដេសផ្ដាសចំពោះសក់ឡើយ និងមិនហ៊ានសូម្បីតែសិតជាដើម ដោយគ្រាន់តែបណ្ដុះវាចោល រួចរុំចូលទៅក្នុងក្រម៉ាដើម្បីឲ្យវាស្ងួត ហើយមើលទៅស្រស់ស្អាតប៉ុណ្ណោះ។

កាលពីលោកតាស្ថិតក្នុងវ័យសិក្សា គាត់ត្រូវបានគេតម្រូវឲ្យកាត់សក់ចេញ ប៉ុន្ដែគាត់ក៏សម្រេចចិត្តបោះបង់ការសិក្សាចោលនៅថ្នាក់ទី៣។ ហើយចាប់តាំងពីពេលនោះមក គាត់មិនដែលកាត់ សិត ឬលាងសម្អាតសក់ម្ដងឡើយ។

ជាមួយគ្នានេះដែរ លោកតា Chien បានគោពបូជាអំណាចចំនួន៩ និងអាទិទេពចំនួន៧អង្គ ដែលគាត់ជឿទៀតថា នេះគឺជាការត្រាស់ឲ្យគាត់បណ្ដុះសក់ និងថែរក្សានៅក្រោមមួកក្រណាត់ពណ៌ទឹកក្រូច។ ហើយគាត់បានជឿលើជំនឿសាសនាមួយហៅថា «Dua» ដែលសាសនានេះ ត្រូវបានហាមឃាត់នៅប្រទេសវៀតណាម ហើយចាត់ទុកជាជំនឿក្លែងក្លាយ។

យ៉ាងណាមិញ មកទល់សព្វថ្ងៃនេះ សក់ដ៏ក្រដាញ់របស់លោកតា មានប្រវែងប្រមាណ៤.៦ម៉ែត្រ ហើយក៏មានការជួយមើលថែពីកូនប្រុសទី៥របស់គាត់ផងដែរ៕
ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *